ព័ត៌មាន
អភិបាលខណ្ឌច្បារអំពៅ ប្រជុំដាក់ផែនការឱ្យគណះបញ្ជាការឯកភាព ត្រូវបន្តពង្រឹងកិច្ចការងារសន្តិសុខ
ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានប្រជុំដាក់ផែនការ និងធ្វើការណែនាំបន្ថែម ដល់កម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅទូទាំងមូលដ្ឋាន ត្រូវបងន្តពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៀត លើកិច្ចការងារសន្តិសុខ ដែលជាការងារចម្បងត្រូវការពារ និងថែរក្សាឱ្យខាងតែបានដាច់ខាតជូនពលរដ្ឋ និងសង្គមជាតិ ។
ការដាក់ផែនការណ៍ ក៏ដូចជាការក្រើនរំលឹករបស់លោកអភិបាលខណ្ឌ ថ្លែងឡើងនៅក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកលោកស្រីជាអភិបាលរងខណ្ឌ លោកអធិការនគរបាល លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ និងលោកលោកស្រីចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង០៨ នៅក្នុងមូលដ្ឋានផងដែរ ។
លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តរួមមាន ៖
ទី១,ពង្រឹងនូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើការងារផ្តល់សេវាសាធារណៈ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព និង វិធានការបង្ការទប់ស្កាត់ ល្បែងស៉ីសងគ្រប់ប្រភេទ , សកម្មក្មេងទំនើង , គ្រឿងញៀន ។ល។
ទី២ ,សង្កាត់នីមួយៗត្រូវពង្រឹងវេនយាមប្រចាំការនិងដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីងាយស្រួល និងដោះស្រាយបានទាន់ពេលវេលានូវហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុជាពិសេសនៅពេលយប់។
ទី៣ , សង្កាត់នីមួយៗត្រូវត្រៀមដោះស្រាយនូវការលិចលង់ដោយទឹកភ្លៀង។ ករណីសង្កាត់មិនមានលទ្ធភាពឬដោះស្រាយមិនបាន ត្រូវរាយការណ៍មកសាលាខណ្ឌបន្ទាន់ ដើម្បីយើងអាចជួយពួកគាត់បានទាន់ពេលវេលា។
ទី៤, លោកអភិបាលរងទទួលបន្ទុក ត្រូវបន្តដឹកនាំការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងដឹកនាំការងារដោះស្រាយការកកស្ទះចរាចរណ៍ក្នុងមូលដ្ឋាន និង
ទី៥. លោក លោកស្រីអភិបាលរងទទួលបន្ទុក ត្រូវពង្រឹងការងារគ្រប់គ្រងជនបរទេសក្នុងដែនសមត្ថកិច្ចរបស់យើង ៕ លីហេង












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា