ព័ត៌មាន
រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តពន្ធដារ ដល់វិស័យអចលនទ្រព្យបន្ថែម
រាជរដ្ឋាភិបាលនិងបន្តលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ លើពន្ធប្រថាប់ត្រានៃការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ, ពន្ធលើចំណេញមូលធន, ពន្ធលើអចលនទ្រព្យ, និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដែលការលើកលែង ការអនុគ្រោះ និង ការព្យួរពន្ធ ដោយពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាលផងដែរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹង ស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលន ទ្រព្យដូចជា៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី តម្លៃក្រោមឬស្មើ ៧ ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៥។ អនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី មានតម្លៃលើស ៧ ម៉ឺន ដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ ម៉ឺនដុល្លារអាមេរិក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅ ឋាន ក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្អាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងនោះរាល់ការផ្ទេរកម្មសិទ្ធិ ដែលទទួលបានការលើកលែង និងអនុគ្រោះពន្ធខាងលើនេះ ត្រូវបំពេញនូវលក្ខខណ្ឌតាមការ កំណត់របស់ក្រសួង។
ចំណែកពន្ធលើចំណេញមូលធន និងពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន លើរូបវន្តបុគ្គល ចំពោះអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។ ក្នុងនោះទ្រព្យ ៥ ប្រភេទទៀតរួមមាន៖ ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៥ តទៅ។
ដោយឡែកពន្ធលើអចលនទ្រព្យ៖ លើកលែងប្រាក់ពន្ធលើអចលនទ្រព្យ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ក្នុងករណីអចលនទ្រព្យ ឬចំណែកណាមួយនៃអចលនទ្រព្យ ដែលជាប្រភេទដីកសិកម្ម ដែលប្រជាពលរដ្ឋកំពុងបង្កបង្កើនផល និង សំណង់ដែលបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម ដែលអចលនទ្រព្យមានភូមិសាស្ត្រស្ថិតនៅក្នុងរាជធានី និងក្រុង នៃខេត្តនានា ដោយពុំចាំបាច់ភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីស្ថាប័នមានសមត្ថកិច្ចនោះឡើយ ឱ្យតែនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិឬលិខិតផ្ទេរសិទ្ធិ) បានបញ្ជាក់ថាជាប្រភេទដីកសិកម្ម។ ចំពោះអចលនទ្រព្យដូចនៅ ក្នុងតំបន់ខាងលើនេះដែរ ប៉ុន្តែមានចំណែកណាមួយ នៃដីធ្លីត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ ដែលមិនបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម នឹងមិនត្រូវបានលើកលែងពន្ធនោះទេ។
ក្រៅពីគោការណ៍ខាងលើនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានកំណត់លើអចលនទ្រព្យផ្សេងៗទៀតដូចជា អចលនទ្រព្យ ដែលមានឯកសារកាន់កាប់ដី, អចលនទ្រព្យដែលបានចុះបញ្ជី, អចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) គឺត្រូវអនុវត្ត តាមលក្ខខណ្ឌមួយចំនួន នៅក្នុងសេចក្តីជូនដំណឹងនេះដែរ។ ចំណែកពន្ធលើដីធ្លីមិនបានប្រើប្រាស់វិញ, ត្រូវបានព្យួរការអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៤ មានន័យថា កម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ ពន្ធរហូតដល់ដំណាច់ឆ្នាំ ២០២៤ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធលើដីធ្លីមិនបានប្រើ ប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌលើកលែងពន្ធនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ គឺជាប្រភេទដីដែលជាកម្មវត្ថុ បាន កំណត់នៅក្នុងសេចក្តីជូនដំណឹងនេះ៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា