ព័ត៌មាន
ធនាគារជាតិលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ បើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុដល់ MSMEs
ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ដើម្បីកំណត់នូវអត្តសញ្ញាណម្ចាស់អាជីវកម្ម និងការទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនី សន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ ព្រមទាំងជួយសម្រួលដល់ប្រតិបត្តិការទូទាត់សងប្រាក់របស់សហគ្រាសធុនមីកូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ជាដើម។
ជុំវិញការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុនេះ, ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់អនុវត្តដូចខាងក្រោមរួមមាន៖ បើកគណនីឱ្យសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ ក្នុងរូបភាពជា “ឈ្មោះអាជីវកម្ម”, “ឈ្មោះសហគ្រាស” ឬ “ឈ្មោះហាង” ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ បានបំពេញបែបបទរដ្ឋបាលពេញលេញ ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈការចុះបញ្ជីនៅច្រកចេញចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណនីនោះកំណត់ បាននូវអត្តសញ្ញាណម្ចាស់អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់។ សម្រួលនិងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និង បុគ្គលស្វ័យនិយោជន៍ ទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
ទាក់ទិនបញ្ហានៃការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យមនិងបុគ្គលស្វ័យនិយោជន៍នេះ ធនាគារជាតិនៃកម្ពុជា សូមឱ្យគ្រឹះហិរញ្ញវត្ថុដែលផ្តល់សេវាទាំងឡាយ ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា