ព័ត៌មាន
ក្រសួងអប់រំយកគ្រូបង្រៀនប្រមាណ ៧០០០នាក់ សម្រាប់ការកែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប
ក្រោយបញ្ចប់ដំណាក់កាលសំណេរនៃការប្រឡងបាក់ឌុប ដំណាក់កំណែ និងចាប់ផ្ដើមអនុវត្ត។ សម្រាប់ដំណាក់កាលកំណែ ក្រសួងអប់រំ យុវជន និងកីឡា បានយកគ្រូបង្រៀនថ្នាក់ទី១២ ប្រមាណ ៧ ០០០នាក់ ចូលរួមកែសន្លឹកកិច្ចការទាំងអស់ ដែលត្រូវបែងចែកទៅតាមមណ្ឌលកំណែនីមួយៗ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ការប្រឡងបាក់ឌុប រយៈពេលពីរថ្ងៃ បានបិទបញ្ចប់។ ការដឹកសន្លឹកកិច្ចការប្រឡងតាមបណ្ដាខេត្ត មករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក៏បានចាប់ផ្ដើមនៅថ្ងៃទី១០ ខែតុលានេះ។ ក្នុងការដឹកសន្លឹកកិច្ចការមករក្សាទុកនេះ ក៏មានការចុះត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាវត្តមានមន្ត្រី នៃអង្គភាពប្រឆាំងអំពើុករលួយផងដែរ។
ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា សន្លឹកកិច្ចការទាំងអស់នឹងបន្តបែងចែក ទៅតាមមណ្ឌលកំណែទាំង ១០នៅរាជធានីភ្នំពេញ។ ការកែជាដំណាក់កាលសំខាន់មួយទៀត ក្រោយបញ្ចប់ដំណាក់កាលសំណេរ។ ឯកឧត្តមបញ្ជាក់ថា ក្រសួងនឹងប្រើប្រាស់ គ្រូបង្រៀនដែលមានបទពិសោធន៍ មានស្មារតីទទួលខុសត្រូវលើភារកិច្ចខ្ពស់ ប្រមាណ ៧ ០០០នាក់ ដើម្បីកែសន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ការធ្វើកំណែ អាចនឹងចាប់ផ្ដើមនៅថ្ងៃទី ១២ ខែតុលា ក្រោយសន្លឹកកិច្ចការត្រូវបានបែងចែកទៅតាមមណ្ឌលកំណែរួចរាល់។ ឯកឧត្តមលើកឡើងដោយផ្ដល់ជាភាពជឿជាក់បេក្ខជន និងអាណាព្យាបាលបេក្ខជនថា គ្រប់បន្ទប់កំណែ គឺមានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ហើយគ្រប់បន្ទប់កំណែសុទ្ធតែមានបំពាក់កាម៉ារ៉ា។
សម្រាប់ការប្រឡង រយៈពេលទាំងពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប មានចំនួន២.៤០៦នាក់ ក្នុងចំណោមបេក្ខជនសរុប១៣៧.០៤០នាក់។ ចំនួនសិស្សអវត្តមាន គិតជាភាគរយ គឺស្មើនឹង ១,៧៦% នៃបេក្ខជនសរុប។ ភាគច្រើននៃសិស្សដែលអវត្តមាន គឺ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) ដែលមានចំនួនរហូតដល់ ១.៩៩០នាក់។ តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ គឹមហុក


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា