ព័ត៌មាន
CDC ដាក់ឱ្យប្រើប្រាស់សាកល្បងនៃប្រព័ន្ធគ្រប់គ្រង (cdcIPM) ដើម្បីសម្រួលដល់ការចុះបញ្ជីវិនិយោគ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ចេញឱ្យប្រើប្រាស់សាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់ លទ្ធភាពជូនដល់វិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែង នៅតាមរយៈ ប្រព័ន្ធអនឡាញ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងសុន្ទរកគន្លឹះ ស្ដីអំពី កាលានុវត្តភាពវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា នៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៤ នេះ, បានជម្រាបជូន អង្គពិធី អំពីភាពជោគជ័យនៃបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅសហរដ្ឋអាម៉េរិក និងកាណាដា ដែលដឹកនាំដោយ ឯកឧត្តមផ្ទាល់ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មអាម៉េរិកប្រាំនៅកម្ពុជា វិស័យឯកជន ពីសមាគមឧកញ៉ាកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីជំរុញ និងទាក់ទាញវិនិយោគិនពីសហរដ្ឋអាម៉េរិកមកកម្ពុជា។

ចំណែកកាលានុវត្តភាពវិនិយោគវិញ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវសុន្ទរកគន្លឹះ ស្ដីអំពីកាលានុវត្តភាពវិនិយោគ កិច្ចការងារសម្របសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបច្ចុប្បន្នភាព នៃផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ ប្រទេសកម្ពុជាជាដើម ក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានដាក់ចេញឱ្យប្រើប្រាស់សាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ កម្ពុជា (cdcIPM) ដែលផ្ដល់លទ្ធភាពជូនដល់វិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមរយៈប្រព័ន្ធអនឡាញ ដែលជាការផ្តល់ភាពងាយស្រួល និងក៏ជាការទាក់ទាញ់អ្នកវិនិយោគឱ្យមកបណ្តាក់ទុកនៅកម្ពុជាបន្ថែម។

ជុំវិញបញ្ហានេះដែរ, លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) បានរំលេចឡើង នូវការមើល ឃើញអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានជម្រាបជូនអំពីការចូលរួមរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសន្ទនាទៀងទាត់ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយបានបង្ហាញជូនសមាសភាពវិស័យ ឯកជនថ្មី ដែលជាសមាជិក-សមាជិការបស់ IBC និងបង្ហាញជូនអំពីវឌ្ឍនភាពបច្ចុប្បន្ន របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ ក្រោម គំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុន ជេធីអ៊ិន ធឺណេសិនណល ខេមបូឌា (JTI Cambodia) ដឹកនាំដោយលោក Benjamin Cerletti អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន, ក្នុងនោះ លោក ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន ក្នុងកិច្ចការងារវិនិយោគនៅកម្ពុជា ក្រោយទទួល បានការអនុញ្ញាតឱ្យចូលមកវិនិយោគនៅកម្ពុជា កាលពីឆ្នាំ ២០១៦ កន្លងទៅ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកំពុងបំពេញការងារ ប្រមាណ ៤៥០ នាក់, បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញនូវសកម្មភាពចូលរួមជុំការងារអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា