ព័ត៌មាន
ឯកឧត្តម លី ធុជ អំពាវនាវដល់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់រួបរួមគ្នា ដើម្បីប្រែក្លាយជាតំបន់សុវត្ថិភាពគ្មានមីន
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤បានជួបប្រជុំជាមួយបណ្តារដ្ឋកោះនៃតំបន់ប៉ាស៊ីហ្វិក ដើម្បីផ្សព្វផ្សាយអំពីអនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តដល់រដ្ឋកោះទាំងបី រួមមាន កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា ដូចជា ប្រទេសអាឡឺម៉ង់ ជប៉ុន អូស្ត្រាលី នូវែលសេឡង់ ហ្វីជី មីក្រូនេស៊ី តុងហ្គា កោះម៉ាសាល់ អង្គការកាក បាទក្រហមអន្តរជាតិ (ICRC) និង អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើ និងលើកទឹកចិត្តដល់ប្រទេសទាំងបី រួមមាន កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដើម្បីប្រែ ក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតបន់គ្មានមីន និងបានអំពាវនាវដល់បណ្តារដ្ឋកោះទាំងអស់ ក្នុងតំបន់ប៉ាស៊ីហ្វិក រួមគ្នាគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីសម្រេចឱ្យបានគោលដៅ ពិភព លោកមួយដែលគ្មានមីន។

ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីបុព្វហេតុការពារអាយុជីវិតមនុស្ស និងបញ្ចប់ការរងទុក្ខវេទនាដល់មនុស្សជាតិ ដែលបុព្វហេតុនេះ ស្របទៅនឹងគោលដៅចម្បង នៃអនុសញ្ញាអូតាវ៉ា ក្នុងន័យនេះ កម្ពុជា ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព និងភាពធន់របស់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់ នឹងអាចជួយជំរុញឱ្យសម្រេចបានគោលដៅរបស់អនុសញ្ញា គឺ ពិភពលោកមួយដែលមិនមានការរងទុក្ខវេទនា ដែលបង្កដោយមីនប្រឆាំងមនុស្ស។
តាងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិក ជាពិសេស កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយរដ្ឋភាគី និងស្ថានប័នអន្តរជាតិនានា ក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា និងរួមគ្នាប្តេជ្ញាចិត្ត សម្រេចឱ្យបានគោលដៅ ពិភពលោកមួយដែលគ្មានមីន៕ អត្ថបទ,ភារម្យ


-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ