ព័ត៌មាន
កម្ពុជា ប្រារព្ធទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤ សម្រាប់ដៃគូភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (ANRS MIE)
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤ សម្រាប់ដៃគូភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (ANRS MIE) នៅព្រះរាជាណាចក្រកម្ពុជា , ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងថា ទិវានេះរៀបចំឡើងមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពី សាស្រ្តាចារ្យបណ្ឌិត អ្នកស្រាវជ្រាវ និង អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ី និងសហភាពអឺរ៉ុប ចូលរួមដោយផ្ទាល់សរុប ១៣០នាក់ មកពី៦ ប្រទេស៖ កម្ពុជា បារាំង ស្វីស សឹង្ហបុរី ថៃ វៀតណាម និងមាន ៣៣៨ នាក់ចូលរួមតាមប្រពន្ធ័ Zoom មកពី១៣ ប្រទេស ពី តំបន់អាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិច។ ក្នុងរយ:ពេល២ថ្ងៃនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន ២៩ រូប នឹងធ្វើបទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើប្រធានបទនៃការស្រាវជ្រាវ ដោយផ្តោតជាសំខាន់លើ Hepatitis, Sexually Transmitted Infection and Human Papillomavirus, HIV , Emerging Infectious Diseases, Tuberculosis និង One Health។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយសហការជាមួយនឹងស្ថានទូតបារាំងនៅកម្ពុជា ភ្នាក់ងារ ANRS MIE និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងគោលបំណងចែករំលែក និងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិបានបង្ហាញលទ្ធផលនៃការស្រាវជ្រាវថ្មីៗ ដើម្បីពិភាក្សាអំពីអាទិភាពនៃការស្រាវជ្រាវនាពេលអនាគត សម្រាប់ដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងសុខភាពជាពិសេសគឺជំងឺឆ្លង។
លោកសាស្រ្តាចារ្យ Yazdan Yazdanpanah នាយកភ្នាក់ងារ ANRS MIE បានប្រកាសពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ទាក់ទងនឹងមេរោគអេដស៍ ជំងឺរលាកថ្លើម ជំងឺរបេង និងជំងឺឆ្លង។
លោកស្រីសាស្រ្តាចារ្យ François Barré-Sinoussi ជ័យលាភីណូបែលវេជ្ជសាស្រ្តឆ្នាំ២០០៨ បានសំដែងនៅក្តីរីករាយដែលបានត្រឡប់មកប្រទេសកម្ពុជាម្តងទៀត។ លោកស្រីសាស្រ្តាចារ្យបានកំណត់សំគាល់ពីភាពជាដៃគូដ៏រឹងមាំក្នុងរយៈពេលជិតបីទសវត្សរ៍ ដែលនាំឱ្យជោគជ័យផ្នែកវិទ្យាសាស្ត្រដ៏គួរឱ្យកត់សម្គាល់លើមេរោគអេដស៍/ជំងឺអេដស៍ និងជំងឺរបេង។
ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសកម្ពុជាបានកំណត់សំគាល់ ទិវាវិទ្យាសាស្ត្រនេះគឺជាឱកាសដ៏ល្អមួយដើម្បីប្រមូលផ្តុំអ្នកស្រាវជ្រាវមកពីគ្រប់ផ្នែកនៃសុខភាពសកល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺឆ្លង។ ឯកឧត្តមបានបង្ហាញពីមោទនភាពដែលឃើញថា ANRS គឺជាកាតាលីករនៃការស្រាវជ្រាវសហការគ្នានៅំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានខិតខំរៀបចំឲ្យមានទិវាវិទ្យាសាស្រ្តនេះឡើង ដើម្បីផ្តល់ឱកាសដល់អ្នកស្រាវជ្រាវទាំងក្នុងប្រទេស និងក្រៅ ប្រទេស បានជួបជុំគ្នាដើម្បីចែករំលែកនូវចំណេះដឹង និងរបកគំហើញវិទ្យាសាស្រ្តថ្មីៗ ស្តីពីស្ថានភាពអេពីដេមីសាស្រ្ត វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ព្យាបាល និង បង្ការ ជំងឺអេដស៍ រលាកថ្លើម របេង ជំងឺ Mpox និង ជំងឺឆ្លងផ្សេងៗទៀតដែលកើតមានឡើងលើសាកលលោក។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើសុខមាលភាពប្រជាជនកម្ពុជាទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យបានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា ដែលបានសហការយ៉ាងល្អ ជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងនូវគុណភាព សេវាសុខាភិបាល នៅប្រទេសកម្ពុជា៕
អត្ថបទ រដ្ឋា


















-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ