ព័ត៌មាន
ក្រសួងការងារបើកសិក្ខាសាលាផ្សព្វផ្សាយព្រឹត្តិបត្រ និងទស្សនវិស័យការងារចំនួនពីរ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១០ តុលា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ៖ តម្រូវការជំនាញ និងការងារសម្រាប់យុវជន», របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» និង «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤»។
នៅក្នុងពិធីបើកសិក្ខាសាលានាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សិក្ខាសាលានេះ ផ្សព្វផ្សាយនូវឯកសារដ៏មានសារៈសំខាន់ចំនួន៣ រួមមាន ទី១ ព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ» ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានសំខាន់ៗអំពីទីផ្សារការងារ និងឱកាសការងារដែលមានស្រាប់សម្រាប់យុវជន និងជាព័ត៌មានចាំបាច់សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជំនាញត្រូវនឹងទីផ្សារបច្ចុប្បន្ន។ ទី២. របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់តម្រូវការនៃកម្លាំងពលកម្ម និងស្ថានភាពកង្វះជំនាញ និងការបណ្តុះបណ្តាលបុគ្គលិក និងស្ថានភាពនៃការជ្រើសរើសបុគ្គលិកនៅតាមវិស័យ និងទំហំនៃសហគ្រាស គ្រឹះស្ថានផ្សេងៗគ្នា ក្នុងរយៈពេលខ្លី និងមធ្យម ដោយជាក់ស្តែងរបាយការណ៍នេះបង្ហាញថា សហគ្រាស គ្រឹះស្ថានក្នុងអនុវិស័យសំខាន់ៗមួយចំនួនកំពុងប្រឈមការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មដើម្បីបំពេញតម្រូវការរបស់ខ្លួន។ និងទី៣.របាយការណ៍លទ្ធផលអង្កេតស្តីពី «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់នូវមុខរបរ ឬជំនាញដែលមានតម្រូវការខ្ពស់ និងកំណត់និន្នាការប្រាក់ឈ្នួលតាមវិស័យក្នុងរយៈពេលខ្លី និងមធ្យម។
ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា លទ្ធផលនៃការអង្កេតនេះ នឹងផ្តល់ជាធាតុចូលដ៏សំខាន់ដល់អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា សម្រាប់យកជាមូលដ្ឋានក្នុងការសម្រេចចិត្តផ្នែកគោលនយោបាយ និងសម្រាប់អ្នករៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របទៅតាមតម្រូវការជំនាញ និងបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ដោយការអង្កេតទាំងនេះ ត្រូវបានរៀបចំឡើងស្របតាមសូចនាករនៃផែនការយុទ្ធសាស្ត្រវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្ខាសាលាខាងលើនេះ មានអ្នកចូលរួមចំនួនប្រមាណ ១០០នាក់ មកពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) , មជ្ឈមណ្ឌលការងាររាជធានី ខេត្ត, អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, តំណាងដៃគូអភិវឌ្ឍន៍, រួមនិងតំណាងវិស័យឯកជន៕
អត្ថបទ ឈិត បូរ៉ាវី










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា