ព័ត៌មាន
សម្តេចធិបតីបានកោតសរសើរចំពោះការរួមចំណែករបស់ជប៉ុនក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរចំពោះការរួមចំណែករបស់ជប៉ុនក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥។

ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះការរួមចំណែករបស់ជប៉ុនក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ គឺអាស៊ានបានទន្ទឹងរង់ចាំការសម្រេចបាននូវកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាម ផ្លូវអាកាសអាស៊ាន-ជប៉ុន ដែលកាន់តែមានលក្ខណៈសេរី និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលសម្រួលដល់លំហូរពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ក្នុងរបៀបវារៈ បៃតងសម្តេចធិបតី បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការជួយដល់ អាស៊ានក្នុងការកាត់បន្ថយកាបូន និងបានលើកទឹកចិត្តជប៉ុនឱ្យរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងបណ្តាញអគ្គិសនីអាស៊ាន។

សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៅតែជាសសរស្ដម្ភដ៏សំខាន់នៃភាពជាដៃគូ ហើយពេញចិត្តចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ ភាពជាដៃគូដើម្បីសហបង្កើតថ្មីនូវអនាគតមួយជាមួយនឹងជំនាន់ក្រោយគម្រោង WA 2.0 ដែលនឹងផ្តល់កាលានុវត្តភាពដល់មនុស្សចំនួន ១០ លាននាក់ ជាពិសេសអ្នកដឹកនាំជំនាន់ក្រោយនៃតំបន់ អាស៊ីអាគ្នេយ៍ និងជប៉ុន ដើម្បីធ្វើទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើរឡើង៕





-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ