ព័ត៌មាន
សម្តេចធិបតីគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ និងធ្វើឱ្យសម្រេចបានកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៥ និងរំឭកខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ រួមមានតាមរយៈការគាំទ្រការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់អំពីការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលជាបង្គោលចរដ៏សំខាន់មួយទៀតក្នុងដំណើររួមគ្នាអស់រយៈពេលជាង៣ទសវត្សរ៍មកនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។

ចំពោះវិស័យសេដ្ឋកិច្ច សម្តេចធិបតី បានសង្កត់ធ្ងន់ថា ជាលទ្ធផលនៃការប្រើប្រាស់បានពេញលេញ និងប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) ពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េកាន់តែរីកចម្រើនឡើង។ នៅ ក្នុងន័យនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថាការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងធានាថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងនៅតែមានសារ សំខាន់ មានការឆ្លើយតប ទំនើប និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ រួមមានតាមរយៈការគាំទ្រការសម្រេចឲ្យបាននូវកិច្ចព្រម ព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។ ចំពោះការលើកកម្ពស់ការតភ្ជាប់តំបន់ សម្តេចធិបតី

ពាក់ព័ន្ធនឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្តេចធិបតី បានទន្ទឹងរង់ចាំធ្វើការជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើឱ្យអាជីវកម្មខ្នាតតូចកាន់តែមានភាពធន់ ប្រកបដោយការប្រកួតប្រជែង និងផលិតភាពតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូធុរកិច្ចថ្មីអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដែលគ្របដណ្តប់លើការកសាងសមត្ថភាពការតភ្ជាប់អាជីវកម្ម និងការផ្ទេរបច្ចេកវិទ្យាទាំងឡាយ៕






-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ