ព័ត៌មាន
អ្នកជំនាញ៖ ការលើកឡើងដ៏ងងើលរបស់មេដឹកនាំកោះតៃវ៉ាន់ ជំរុញឲ្យមានការផ្ដាច់ខ្លួនពេញទំហឹង
លោក Victor Gao ប្រធានសាស្ត្រាចារ្យនៃសាកលវិទ្យាល័យSoochowនៅទីក្រុងស៊ូចូវ (Suzhou) ភាគខាងកើតប្រទេសចិនបាននិយាយថា សម្ដីរបស់មេដឹកនាំតំបន់តៃវ៉ាន់ លោក Lai Ching-te កាលពីថ្ងៃព្រហស្បតិ៍ គឺជាការប៉ុនប៉ងដោយបើកចំហយ៉ាងគឃ្លើន ដើម្បីបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះនឹងត្រូវបរាជ័យ ខណៈប្រទេសភាគច្រើនលើសលប់ក្នុងពិភពលោកទទួលស្គាល់ទាំងស្រុងនូវគោលការណ៍ចិនតែមួយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា សុន្ទរកថារបស់លោក Lai មានចេតនាចង់កាត់ផ្ដាច់ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ ជាថ្មីម្តងទៀតបង្ហាញពីជំហរផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ដ៏ចេស និងចេតនាអាក្រក់របស់ខ្លួនក្នុងការដុតបញ្ឆេះភាពតានតឹងឆ្លងច្រកសមុទ្រ ដើម្បីផលប្រយោជន៍នយោបាយអាត្មានិយម។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN) នៅថ្ងៃដដែលនោះ លោក Gao បាននិយាយថា ការឆ្លើយតបរបស់អ្នកនាំពាក្យគឺធ្វើឡើងយ៉ាងឱឡារិក ហើយបានបដិសេធការនិទានរឿងមិនសមហេតុផលដែលអធិប្បាយដោយមេដឹកនាំកោះនេះ ។

អ្នកជំនាញរូបនេះ បានលើកឡើងពីគោលការណ៍ចិនតែមួយ ដែលកំណត់ថាមានចិនតែមួយនៅក្នុងពិភពលោក ថាកោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយថារដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ហើយកំណត់ទូតនេះត្រូវបានសង្កេតដោយអង្គការសហប្រជាជាតិ និងដោយប្រទេសភាគច្រើនជុំវិញពិភពលោក។
លោកបានព្រមានថា ការលើកឡើងដ៏គ្រោះថ្នាក់របស់លោក Lai អាចនាំមកនូវផលវិបាកដ៏មហន្តរាយដល់ទំនាក់ទំនងឆ្លងច្រកសមុទ្រ៕
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ