ព័ត៌មាន
តាមរយៈប្រអប់បណ្តឹងអនាមិក ក្រសួងការងារទទួលបានបណ្តឹងចំនួន១២ ខណៈទើបដាក់ឲ្យដំណើរការថ្មីៗនេះ
បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការនូវប្រអប់បណ្តឹងអនាមិក កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ ដែលសាធារណជនអាចដាក់ពាក្យបណ្តឹងអនាមិក។ គិតមកដល់ពេលនេះ ក្រសួងការងារទទួលពាក្យបណ្តឹងរហូតចំនួន ១២បណ្តឹង ពីជនអនាមិក។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងនាល្ងាចថ្ងៃទី១១ ខែតុលា ថា គោលបំណងការដាក់ឱ្យដំណើរការនូវប្រអប់បណ្តឹងអនាមិកនេះ គឺដើម្បីឲ្យសាធារណជនធានានូវគណនេយ្យភាព តម្លាភាព និងសុចរិតភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង ក៏ដូចជាដើម្បីបង្ការ ការឆបោក ឬការមិនទទួលខុសត្រូវរបស់បុគ្គលណាមួយ ក៏ដូចជាដើម្បីទទួលបានការឆ្លើយតបពីក្រសួងនូវរាល់មតិ ឬសំណើរនានា ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់ ឬភាពមិនពេញចិត្ត ឬភាពមន្ទិលសង្ស័យ ឬចង់ប្តឹងបុគ្គលណាមួយ ដោយពុំមានតម្រូវឲ្យបង្ហាញអត្តសញ្ញាណរបស់ម្ចាស់បណ្តឹងនោះឡើយ។

ពាក់ព័ន្ធការដាក់ឱ្យដំណើរការនូវប្រអប់បណ្តឹងអនាមិកខាងលើនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងពីការគាំទ្រ និងមានសុទិដ្ឋិនិយមថា ចំពោះអ្វីដែលចំណាត់ការរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ទៅលើបញ្ហាបណ្តឹងអនាមិកនេះ ពីព្រោះកន្លងទៅ រាល់ពាក្យបណ្តឹងផ្សេងៗ គឺប្រជាពលរដ្ឋ ពិបាកក្នុងការប្តឹងនូវការព្រួយបារម្ភ ជាពិសេសកម្មករនិយោជិតដែលបារម្ភថា នៅពេលដែលបង្ហាញអត្តសញ្ញាណ ធ្វើឲ្យពួកគាត់ ឬនិយោជក ឬក៏ធ្វើឲ្យភាគីណាមួយដឹង អាចនឹងបញ្ឈប់ពីការងារ ឬជាការគុំគួនជាដើម។
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យដំណើរការនូវប្រអប់បណ្តឹងអនាមិក ដើម្បីធានានូវគណនេយ្យភាព តម្លាភាព និងសុចរិតភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសាធារណជនអាចដាក់ពាក្យបណ្តឹងអនាមិក តាមរយៈគេហទំព័ររបស់ក្រសួង ឬអាចភ្ជាប់តាមរយៈការស្កេន QR Code ដែលភ្ជាប់ជូនក្នុងឯកសារ។
ជាមួយនេះ ក្រសួងការងារ ក៏បានលើកទឹកិត្តដល់សាធារណជន កម្មករនិយោជិត និងនិយោជក ប្រើប្រាស់នូវប្រអប់បណ្តឹងអនាមិកនេះ ដើម្បីទទួលបានការឆ្លើយតបពីក្រសួងនូវរាល់មតិ ឬសំណើរនានា ព្រមទាំងឆ្លើយតបទៅនឹងចម្ងល់ ឬភាពមិនពេញចិត្ត ឬភាពមន្ទិលសង្ស័យ ឬចង់ប្តឹងបុគ្គលណាមួយ ដោយពុំមានតម្រូវឲ្យបង្ហាញអត្តសញ្ញាណរបស់ម្ចាស់បណ្តឹងនោះឡើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា