ព័ត៌មាន
ធនាគារជាតិកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ត្រួតពិនិត្យ ដើម្បីការប្រកួតប្រជែងក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ
ភ្នំពេញ : ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ដើម្បីធានាឱ្យបាននូវការប្រកួតប្រជែង ដោយស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ។
ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមី ក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តកែប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបង្ហាញពីការវិវត្តនិងរីកចម្រើនយ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយវិសមភាពការទទួលបានសេវាហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ វិស័យនេះបានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តភាព និងទំនុកចិត្ត ព្រមទាំងបាន បន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព មានកិច្ចការពារ និងបរិយាបន្ន ជាពិសេសសម្រាប់ ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលពុំមានប្រតិបត្តិការធនាគារទៅដល់។
ឯកឧត្តម បន្តថា ទោះបីយ៉ាងនេះក្តី វិស័យនេះក៏កំពុងទទួលរងនូវការចោទប្រកាន់មិនមានមូលដ្ឋានជាក់លាក់ និងការព្រួយ បារម្ភពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់ បំណុល លើសលប់ ការអនុវត្តសកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រ កាត់បន្ថយរបបអាហារ ឬលក់ដីធ្លី ការធ្វើចំណាកស្រុកខុសច្បាប់ ការបោះបង់ការសិក្សា និងការជិះជាន់លើពលកម្មកុមារជាដើម។ បញ្ហាចម្បងៗដែលជាដើម ហេតុនៃការចោទប្រកាន់ទាំងនេះរួមមាន៖ ការផ្តល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែក ហិរញ្ញវត្ថុនៅមានកម្រិតទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សោយនៃដំណើរការវាយតម្លៃ ក្នុងការផ្តល់ឥណទាន ការផ្តល់ឥណទានដោយផ្តោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការពិន័យផ្សេងៗក្នុងកម្រិតខ្ពស់ជាដើម។ ជុំវិញបញ្ហានេះធនាគារជាតិនៃកម្ពុជា តែងតែយក ចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធ ធនាគារប្រកបដោយភាពទទួលខុសត្រូវ ។
ចំពោះវិស័យមីក្រូហិរញ្ញវិញ, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងឱ្យដឹងថា វិស័យមីក្រូហិរញ្ញនៅកម្ពុជា នៅតែបន្តរក្សាបានកំណើន និងស្ថិរភាព តាមរយៈការផ្តល់សេវាកម្មប្រកបដោយបរិយាបន្ន ជាមួយស្មារតី ទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ គិតត្រឹមត្រីមាស ទីពីរក្នុងឆ្នាំ២០២៤ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ទុនជូនប្រជាជនកម្ពុជា ចំនួនប្រមាណ ១,៥៥លាននាក់ ក្នុងនោះ៥៤% ជាស្ត្រី និងមានសមតុល្យឥណទានសរុបប្រមាណ ៥,១ ពាន់លានដុល្លារអាមេរិក ព្រមទាំងអតិថិជនប្រាក់បញ្ញើសរុបចំនួនជាង ២ លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាមេរិក និងបណ្តាញការិយាល័យជាង ៩០០ កន្លែង ដែលមានបុគ្គលិកបម្រើសេវា កម្មសរុបប្រមាណជាង ២១ ពាន់នាក់ នៅទូទាំង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ