ព័ត៌មាន
មន្រ្តីធនាគារជាតិធ្វើការចែករំលែកការអភិវឌ្ឍន៍ឌីជីថល និងនិន្នាការរីកចម្រើនថ្មីក្នុងវិស័យធនាគារ
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានធ្វើការចែករំលែក និងបទពិសោធន៍ លើការអភិវឌ្ឍន៍ឌីជីថល និងនិន្នាការរីកចម្រើនក្នុង វិស័យធនាគារនៅកម្ពុជា ខណៈបច្ចុប្បន្នវិស័យនេះ បាននិងកំពុងបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។

លោក អ៊ុក សារ៉ាត អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា នៅ ក្នុងវេទិកាធនាគារឆ្នាំ ២០២៤ និងការតាំងពិព័រណ៍ការងារ ដែលរៀបចំខេមអេដ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងអំពី វិស័យធនាគារនៅកម្ពុជា ដែលបានបន្តរួមចំណែកបង្កើតភាពអំណោយផលដល់កំណើន តាមរយៈការអនុវត្តតួនាទីភារកិច្ច ក្នុងការរក្សា ស្ថិរភាពថ្លៃ ដែលគាំទ្រការវិនិយោគ និងប្រើប្រាស់ ការអភិវឌ្ឍប្រព័ន្ធទូទាត់ ដម្បីសម្រួលនិងបង្កើនដល់ចរន្តសេដ្ឋកិច្ច និងការពង្រីក ប្រព័ន្ធធនាគារដ៏មានទំនុកចិត្តសម្រាប់វិនិយោគិន និងសាធារណជនផងដែរ។

ចំណែកទាក់ទិននិងបច្ចេកវិទ្យាឌីជីថលវិញ, លោកក៏បានលើកឡើងអំពីការខិតខំយកចិត្តទុក របស់ធនាគារជាតិនៃកម្ពុជា លើ អភិវឌ្ឍនូវប្រព័ន្ធបច្ចេកវិទ្យាជីឌីថល ព្រោះនៅក្នុងយុគសម័យថ្មីនេះ បច្ចេកវិទ្យាកំពុងដើរយ៉ាងលឿន ដែលតម្រូវឱ្យយើងត្រូវដើរឱ្យទាន់ នៃសម័យរីកច្រើននេះផងដែរ, ជាក់ស្តែងធនាគារជាតិនៃកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានអភិវឌ្ឍន៍នូវប្រព័ន្ធជាច្រើន ដូចជា ប្រព័ន្ធធនាគារអេឡិចត្រូនិក (OBS), ប្រព័ន្ធផាត់ទាត់ជាតិ (NCS) និងប្រព័ន្ធបាគងជាដើម ហើយថ្មីៗនេះធនាគារជាតិកម្ពុជា បានដាក់ឱ្យដំណើរ បាគងទេសចរ “Bakong Tourist App” ដើម្បីលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ។

ចំណែក និស្សិតខេមអេដ និងនិស្សិតមកពីបណ្តាសកលវិទ្យាល័យនានា បានលើកឡើងថា ចំពោះការរៀបចំវេទិកាលើវិស័យ ធនាគារ និងការតាំងពិព័រណ៍ការងារនេះ សម្រាប់ពួកគាត់នៅក្នុងការសិក្សា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រីកចំណេះដឹង និងការទទួលនូវបទពិសោធន៍ផ្សេងៗបន្ថែមក្រៅពីការសិក្សានៅក្នុងសាលា ជាពិសេសការទទួលនូវព័ត៌មានទាក់ទងការងារជាដើម ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងការស្រូបយកការវិនិយោគជាបន្តបន្ទាប់ ដែលទាំង អស់នេះ នឹងមានត្រូវការការងារលើផ្នែកគណនេយ្យ សវនកម្ម និងជំនាញផ្សេងៗទៀតជាមិនខាន។

ជុំវិញការរៀបចំព្រឹត្តិការណ៍ខាងលើនេះ, លោក ខេស៊ី បាណេត ក៏បានបញ្ជាក់អំពីគោលជំហរក្នុងការរៀបចំ គឺមានទិសដៅជំរុញឱ្យ និស្សិតទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ដែលបាននិងកំពុងអនុវត្តនៅតាមស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជានៅតាម បណ្តាក្រុមហ៊ុន-សហគ្រាសនានា ម្រាប់ជាធាតុចូល និងស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យស្របតាមទីផ្សារការងារបច្ចុប្បន្ន៕ អត្ថបទ៖ សុន រ៉ាឌី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា