ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថានណែនាំដល់មន្រ្តីបរិស្ថានចូលរួមធ្វើឱ្យកម្ពុជាស្អាត តាមរយៈសកម្មភាពស្អាតទាំង៣
ភ្នំពេញ ៖ ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំដល់មន្រ្តីបរិស្ថានគ្រប់លំដាប់ថ្នាក់ចូលរួមធ្វើឱ្យប្រទេសកម្ពុជាស្អាត តាមរយៈសកម្មភាពស្អាតទាំង៣។ ការថ្លែងណែនាំនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនវិស័យឯកជនមួយចំនួនទៀត ស្ថិតនៅទីស្តីក្រសួងបរិស្ថាន រាជធានីភ្នំពេញ នាថ្ងៃទី១១ខែតុលានេះ។
នៅក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា សកម្មភាពស្អាតទាំង៣ ដែលមន្រ្តីបរិស្ថានត្រូវអនុវត្តនោះរួមមាន៖ទី១៖ភាពស្អាតកើតពីក្នុងចិត្តរបស់មន្រ្តីក្រសួងបរិស្ថាន ត្រូវមានភាពស្អំ ស្មោះត្រង់បម្រើវិស័យបរិស្ថាននៅក្នុងខ្លួន ទើបអាចចែករំលែកភាពស្អាតទៅក្រុមគ្រួសារយើង សង្គមយើង ជាពិសេសជាមួយសិស្សានុសិស្ស យុវជនកម្ពុជា ឱ្យមានភាពស្អាតជាប្រចាំតទៅមុខទៀតប្រកបដោយប្រសិទ្ធភាព។ ទី២៖ ភាពស្អាតចេញពីក្នុងខ្លួនទៅខាងក្រៅខ្លួន ដែលមានភាពស្អាតបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាតទៅថ្ងៃអនាគត។ មន្រ្តីក្រសួងបរិស្ថាន ត្រូវបន្តនិងជំរុញយុទ្ធនាការនានា ដើ្បីភាពស្អាតលើផ្ទៃដី ភាពស្អាតលើផ្ទៃមេឃ និងភាពស្អាតផ្ទៃទឹក។ និងទី៣៖ ផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម នាំឱ្យមានភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមពីមន្រ្តីគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ ជាពិសេសយុវជនកម្ពុជា បង្កើនតួនាទីចូលរួមឱ្យបានច្រើនឡើងថែមទៀត ជាពិសេសជំរុញការចូលរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក ការសំអាតអនាម័យបរិស្ថាន រួមទាំងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាមជាដើម។
គួរបញ្ជាក់ដែរថា អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំបង្កើត និងបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោលើសសរស្តម្ភចំនួន៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់៕ អត្ថបទ ៖ ទូច សោភ័ណ









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា