ព័ត៌មាន
លោក Biden រាយការណ៍ពីការប៉ាន់ប្រមាណទឹកប្រាក់៥០ពាន់លានដុល្លារ ពីការខូចខាតដោយព្យុះ Milton
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមអ្នកជំនាញកំពុងប៉ាន់ប្រមាណថា ការខូចខាតដោយសារព្យុះសង្ឃរា Milton អាចខាតបង់ដល់ទៅ៥០ពាន់លានដុល្លារ។

លោក Biden បានសន្យាស្នើសុំមូលនិធិពីសភា ដោយនិយាយថា «យើងនឹងត្រូវការជំនួយច្រើន» ។
លោក Biden និយាយបាននៅក្នុងសន្និសីទសារព័ត៌មានស្តីពីមហន្តរាយនៃព្យុះសង្ឃរា Milton ដែលចូលរួមដោយរដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Jennifer Granholm រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក Alejandro Mayorkas និងការចូលរួមតាមបណ្តាញអ៊ីនធឺណិតដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ។
សេតវិមាន បាននិយាយថា លោក Biden នឹងធ្វើដំណើរទៅកាន់រដ្ឋ Florida នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ស្អែកនេះ ដើម្បីពិនិត្យមើលតំបន់ដែលរងផលប៉ះពាល់ដោយសារព្យុះ Milton ។

រដ្ឋហ្វ្លរីដា (Florida) របស់សហរដ្ឋអាមេរិក កំពុងជួបប្រទះគ្រោះមហន្តរាយធម្មជាតិពីព្យុះសង្ឃរាMilton ខណៈគេបានមើលឃើញមនុស្សស្លាប់និងរបួសបន្តកើនឡើង ស្របពេលសប្ដាហ៍នេះរដ្ឋនេះ កំពុងគណនាការខូចខាតដ៏ធ្ងន់ធ្ងរ បោសម្អាតកម្ទេចកម្ទី និងជួសជុលខ្សែបណ្តាញអគ្គិសនី បន្ទាប់ពីព្យុះសង្ឃរាដ៏មានឥទ្ធិពលនេះបានវាយប្រហារ ហើយស្របពេលដែលព្យុះនយោបាយមួយទៀតបានកើតឡើងពីភាគីនយោបាយធំៗរបស់សហរដ្ឋអាមេរិក។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា