ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ តាមយរៈកិច្ចប្រជុំកំពូលអាស៊ាន ចិនបានដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមរយៈដំណើរចូលរួមរបស់ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រទេសចិនបានសម្រេចនូវការបញ្ចប់ជាដុំកំភួននៃការចរចាដំឡើង កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០។
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសន្និសីទសារព័ត៌មាន ស្ដីអំពីការចូលរួមរបស់ចិននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន និងអាស៊ីបូព៌ានៅប្រទេសឡាវ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ នៅស្ថានទូតចិននៅកម្ពុជា។
តាមរយៈសន្និសីទ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា ក្នុងឱកាសឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ឈាង បានអញ្ជើញកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រទេសចិន និងប្រទេសអាស៊ានបានសម្រេចលទ្ធផលជាផ្លែផ្កាជាច្រើន ជាពិសេសគឺការដំឡើងកម្រិតកិច្ចព្រមព្រៀងបន្ថែមទៀតលើការពង្រឹងមាហរណកម្មសេដ្ឋកិច្ចតំបន់ ខណៈតាមរយៈការដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការនេះ ប្រទេសអាស៊ានអាចទទួលផលប្រយោជន៍ពីការចូលទៅកាន់ទីផ្សារដ៏ធំរបស់ចិនកាន់តែល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកដែលកាន់តែមានលក្ខណៈប្រសើរជាងមុន។
ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបន្តថា ប្រទេសចិនបានបញ្ចប់ការចរចារ និងបានផុ្តល់ភាពធានាជាប្រព័ន្ធ ជានិរន្ត នូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដែលមានទំហំធំ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំរវាងចិន និងអាស៊ាន ដែលនេះបានបង្ហាញថា បានរក្សាបានភាពជាពហុភាគី និងពាណិជ្ជកម្មសេរីជាមួយគ្នា ហើយបាននឹងជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មនេះ ហើយនិងជាកម្លាំងថ្មីមួយសម្រាប់ការអភិវឌ្ឍនិងភាពរុងរឿងក្នុងតំបន់និងសាកល។ សមិទ្ធផលទី២ គឺផ្តោតលើកិច្ចប្រជុំដែលឯកឧត្តម លី ឈាង បានចូលរួមនោះ គឺបានជំរុញកិច្ចសហប្រតិបត្តិការ AFTA រវាងចិននិងអាស៊ាន។ ប្រទេសចិនក៏បានចុះហត្ថលេខាជាច្រើនលើវិស័យរួមគ្នា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមទូរគមនាគមន៍ កសិកម្មឆ្លាតវៃ អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការអេកូឌីជីថល និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន។ ទាំងនេះប្រទេសចិនបានជំរុញឱ្យកាន់តែជិតស្និទ្ធ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីទី១០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាពេញចិត្តចំពោះការសម្រេចបាននូវការបញ្ចប់ជាដុំកំភួននៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវដំឡើងកម្រិតនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ហើយតាមរយៈជំនួបរវាងសម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្ដីចិន នៅប្រទេសឡាវនេះ ចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័នបន្ថែម ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕


-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ