ព័ត៌មាន
បើកកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សក្រសួងស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤២ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣នេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន អនុប្រធាន សមាជិកផ្នែក និងឯកឧត្តម លោកជំទាវលោកលោកស្រីប្រធាន អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋាន ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជំនួយការផ្នែកក្រសួង-ស្ថាប័ន សរុបប្រមាណ ២៥០នាក់ទៀតផងដែរ ។
កិច្ចចាប់ផ្តើមនៃអង្គពិធីឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃ យ.គ.ក. បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំផ្នែក ជំនួយការផ្នែក និងក្រុមការងារយុវជនគណបក្សក្រសួង -ស្ថាប័នទាំង៤២ ដែលសម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃជំនួបប្រចាំត្រីមាសនេះ ដែលបានរួមចំណែក លើកកម្ពស់ និងពង្រឹងកិច្ចសហការល្អ ព្រមទាំងជាវេទិកានៃការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការងារនយាបាយ សតិអារម្មរណ៍ ការចាត់តាំង ដើម្បីថែរក្សា និងពូនជ្រំសមាជិក សមាជិកាទាំងអស់នូវស្មារតី សតិអារម្មណ៍ និងចំណេះដឹង ដោយក្តាប់ឱ្យជាប់នូវគោលនយោបាយ សេចក្តីសម្រេចចិត្តនានា ជឿជាក់ និងហ៊ានការពារមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
មានមតិវាយតម្លៃអំពីវឌ្ឍនភាពទិសដៅការងារប្រចាំត្រីមាសទី២ ឯកឧត្តម ហេង ណន អនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃ យ.គ.ក. បានរំលឹកឡើងវិញនូវទិសដៅការងារដែលដាក់ចេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងបង្ហាញពីលទ្ធផលសម្រេចបានគួរជាទីមោទនៈរបស់ផ្នែកក្រសួង-ស្ថាប័ន និងក្រុមការងារ យុវជនគណបក្សក្រសួង- ស្ថាប័នទាំង៤២ ព្រមទាំងស្នើដល់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ បន្តអនុវត្តន៍ការងារឱ្យបានកាន់តែប្រសើរស្របតាមស្មារតីរបស់អង្គប្រជុំ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈអធិបតី បានពាំនាំនូវការសាក សួរ សុខទុក្ខពីសំណាក់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលជានិច្ចជាកាលសម្តេចតែងតែនឹករលឹក និងគិតគូជាប្រចាំដល់យុវជនគណបក្សរបស់យើង និងថ្លែងការកោតសរសើរចំពោះ ឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន និងឯកឧត្តម ហេង ណន អនុប្រធានផ្នែក ដែលបានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ជាជំនួបដ៏មានសារៈសំខាន់ និងធ្វើរបាយការណ៍យ៉ាងក្បោះក្បាយ។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្ថែមទៀតថា កិច្ចប្រជុំនេះ ជាយន្តការពិនិត្យតាមដាន និងវាយតម្លៃមួយ ដែលយើងទាំងអស់គ្នាអាចវាយតម្លៃលទ្ធផលសម្រេចបានលើការអនុវត្តទិសដៅការងារដែលបានដាក់ចេញ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ កន្លងទៅ និង ដាក់ចេញនូវកិច្ចការអាទិភាពបន្តទៀត។
ក្រោមកិច្ចពិភាក្សា ដោយមានការចូលរួមមតិយោបល់ យ៉ាងច្រើនផុសផល ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គប្រជុំ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានធ្វើការបូកសរុប និងដាក់ចេញនូវទិសដៅការងារមួយចំនួន ដោយផ្តោតសខាន់ទៅលើ-ការពង្រឹងពង្រីករចនាសម្ព័ន្ធអង្គការចាត់តាំងយុវជនគណបក្ស -ការបំពាក់បំប៉ន ទស្សនៈ គោលជំហរ នយោបាយ សតិអារម្មណ៍ និងការចាត់តាំងរបស់យុវជន -លើកទឹកចិត្តយុវជនឱ្យចូលរួមគាំទ្រ និងការពារសមិទ្ធផល ស្នាដៃរបស់ គណបក្ស -បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕ អត្ថបទ ៖ លីហេង









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា