ព័ត៌មាន
រដ្ឋបាលខេត្តឧត្តរមានជ័យប្រជុំត្រៀមរៀបចំការប្រណាំងទូកង និងដាក់តាំងបង្ហាញការលក់ផលិតផលកសិផល
ឧត្ដរមានជ័យ ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំកម្មវិធីប្រកួតអុំទូកប្រចាំឆ្នាំ២០២៤ របស់ខេត្តឧត្តរមានជ័យ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យទាំងអស់ថា នៅថ្ងៃទី ៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះរដ្ឋបាលខេត្តនិងមានការរៀបចំការប្រណាំងទូកង ការដាក់តាំងបង្ហាញលក់ផលិតផលពិព័រណ៍ក្នុងស្រុក និងការប្រគំតន្រ្តីរាំលេងកម្សាន្តដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរផងដែរ។
ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តបានកំណត់យកថ្ងៃទី៤-៥ ខែវិច្ឆិកាខាងមុខនេះប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដោយមានការរៀបចំ ការតាំងពិព័រណ៍ ការប្រគុំតន្ត្រីខ្នាតយក្ស ប្រដាល់គុណខ្មែរ និងមានកម្មវិធីប្លែកៗសប្បាយៗជាច្រើនផ្សេងៗទៀតផងដែរ។
ឯកឧត្តមបានឲ្យដឹងថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ ក្នុងគោលបំណងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់របស់ដូនតា ក៏ដូចជាការបង្កបរិយាកាសឲ្យសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តនឹងចាត់តាំងឱ្យមានរៀបចំពិធីប្រណាំងទូក (ង) ខ្នាតអន្តរជាតិមានចំណុះ២២នាក់ ជាលក្ខណៈមិត្តភាព និងមានការបាញ់កាំជ្រួច នៅបរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត។
ឯកឧត្តមបន្តថាព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តក៏មានការចាត់តាំងឱ្យមានរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលកសិផលក្នុងនិងក្រៅស្រុក គ្រឿងឧបភោគ បរិភោគជាច្រើន ក្នុងគោលបំណងបង្ហាញអំពីសក្តានុពលរបស់ខេត្តឧត្តរមានជ័យដើម្បីជាការអបអរក្នុងពិធីបុណ្សអ៊ុទូកនាពេលនោះផងដែរ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា