ព័ត៌មាន
សមាជិកគណបក្សនានាក្នុងខេត្តតាកែវ ៥៦១នាក់ស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
តាកែវ ៖ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះបានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សនានាដែលអញ្ជើញមកពីបណ្ដាលក្រុងស្រុក ទូទាំងខេត្តតាកែវចំនួន ៥៦១ នាក់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំ និងបានជួយរំដោះប្រជាជនចេញពីរបបខ្មែរក្រហមនិងស្វែងរកសុខសន្តិភាពពេញបរិបូរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត។
ឯកឧត្តមប្រធានគណបក្សខេត្តបន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាពរបស់សម្តេចតេជោ ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូចសព្វថ្ងៃនេះ បងប្អូនចង់ធ្វើដំណើរកម្សាន្តទៅទីណាក៏បាន គ្មានការកាប់សម្លាប់ និងគ្មានបែងចែកតំបន់ដូចពេលដែលប្រទេសគ្មានសន្តិភាពមុនឆ្នាំ១៩៩៨ នោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជាទេដែលបានស្វែងរកសន្តិភាព នៅបន្តបំរើនងប្អូនប្រជាពលរថ្ឋ មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការញុះញង់អោយខ្មែរស្អប់ខ្មែរ បំផ្លិចបំផ្លាញសុខសន្តិភាពប្រទេសជាតិ ប្រឆាំងនឹងការអភិវឌ្ឍន៍ប្រទេសជាតិ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា