ព័ត៌មាន
សម្ដេចធិបតី៖ ២០ឆ្នាំមកនេះ កម្ពុជាបានកែប្រែពីភាពឯកោទៅជាប្រទេសមានយន្តការពហុភាគី និងតំបន់
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេល ២០ឆ្នាំមកនេះ កម្ពុជាបានកែប្រែពីប្រទេសដែលឯកោទៅជាប្រទេសដែលមានយន្តការពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសទាំងនៅក្នុងតំបន់ និងពិភពលោក។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា កម្ពុជា តាមរយៈការចូលនៅក្នុងយន្តការតំបន់ និងពិភពលោកនេះ គឺបានផ្ដល់ផលជាច្រើនដល់ប្រទេសកម្ពុជា។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាណត្តិមុនៗ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអតីតរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មអាណត្តិមុនៗផងដែរ ដែលជាប្រធានក្រុមចរចា ដោយបានខិតខំធ្វើឱ្យកម្ពុជាអាចចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
សម្ដេចធិបតីមានប្រសាសន៍ថា កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ជាសមាជិកទី១៤៨។ រយៈពេល២០ឆ្នាំមកនេះកម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើមពាក់ព័ន្ធនឹងពាណិជ្ជកម្មដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល។ ក្នុងនាមជាសមាជិក WTO កម្ពុជាមានសិទ្ធិទទួលបានប្រព្រឹត្តកម្ម «ប្រជាជាតិដែលទទួលបានភាព អនុគ្រោះបំផុត (Most-Favoured Nation – MFN)» ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចសមាជិកទាំងអស់ផងដែរ។
សូមជម្រាបថា ក្នុងនាមជាសមាជិកអភិវឌ្ឍន៍តិចតួចរបស់ WTO កម្ពុជាទទួលបាននូវអត្ថប្រយោជន៍បន្ថែម ដូចជា «ប្រព្រឹត្តកម្មពិសេស និងដោយឡែក (Special and Differential Treatment – SD&T)» និង «ច្រកទីផ្សារ ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា (Duty-Free, Quota-Free – DFQF)» ក៏ដូចជាវិធានការអនុគ្រោះ មួយចំនួនទៀតដែលបានដាក់ចេញដោយ WTO ដើម្បីសម្រួលនិងជំរុញដល់ការធ្វើសមាហរណកម្មឲ្យបានពេញលេញរបស់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។
ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ទទួលបាននូវជំនួយពីសមាជិក WTO និងអង្គការអន្តរជាតិនានាសម្រាប់ការពង្រឹង និងការធ្វើកំណែទម្រង់ស្ថាប័ន និងច្បាប់ និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីគាំទ្រដល់ការអនុវត្តកាតព្វកិច្ច និងការអនុវត្តកម្មវិធី កំណែទម្រង់ទាំងឡាយដែលកម្ពុជា បានសន្យាក្នុងកញ្ចប់ចូលជាសមាជិ ករបស់ខ្លួន ក៏ដូចជាដើម្បីអនុវត្តរបៀបវារៈអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ខ្លួន ក្នុងគោលបំណងជំរុញឲ្យកម្ពុជាមានសមត្ថភាពទាញយកផលប្រយោជន៍ជាអតិបរិមាពី WTO៕ អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន7 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
កីឡា7 days agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន4 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន7 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%