ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរីជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួប២០ឆ្នា នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងបន្តពង្រឹង និងលើកកម្ពស់ពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ដោយឈរលើអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ពីព្រោះដើម្បីឈានទៅកម្ពុជាចាកចេញពីប្រទេសក្រីក្រចាំបាច់ គឺត្រូវការពង្រឹងផលិតផល និងសេវាខាងក្នុង និងពង្រីកទីផ្សារខាងក្រៅ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តអនុវត្តនូវទិសដៅ និងចក្ខុវិស័យច្បាស់របស់កម្ពុជាដែលដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ គ្រាន់តែពេលនេះ ដើម្បីធ្វើឱ្យសម្រេចបានដល់គោលដៅដែលបានកំណត់ វិធីសាស្រ្ដមួយចំនួនក្នុងការដឹកនាំប្រទេសជាតិ គឺត្រូវប្រែប្រួល ប៉ុន្ដែទិសដៅមិនប្រែប្រួលនោះទេ។
សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្ននេះ មានយន្តការច្រើននៅក្នុងតំបន់ ជាពិសេស យន្តការខ្លះពាក់ព័ន្ធតិចតួចជាមួយសេដ្ឋកិច្ច ប៉ុន្ដែមានចរិកលក្ខណៈជានយោបាយសន្ដិសុខ ដែលអាចប៉ះពាល់ទៅដល់នយោបាយអព្យាក្រឹត្យរបស់កម្ពុជា ដែលកម្ពុជាចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់ថា កម្ពុជាមិនចូលរួមជាមួយយន្តការមួយណាដែលមានចរិកបង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ។ កម្ពុជាចូលជាមួយន្តការ ឬប្លុកណាដែលមានទិសដៅរួមក្នុងការថែរក្សាសុខដុមនីយកម្ម សុខសន្ដិភាព និងវិបុលភាពនៅក្នុងតំបន់។
សូមជម្រាបថា ក្នុងឆ្នាំ២០២៣ ទំហំនាំចេញនៃទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន៖ សំលៀកបំពាក់ដែលមានតម្លៃប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក, អង្ករ ១,៧២ ពាន់លានដុល្លារអាមេរិក, សម្ភារៈធ្វើដំណើរ ១,៦ ពាន់លានដុល្លារអាមេរិក, ស្បែកជើង និងស្រោមជើង ១,៣៦ ពាន់លានដុល្លារអាមេរិក,គ្រឿងអេឡិចត្រូនិក និងភាគបង្គំ ៣,១២ ពាន់លានដុល្លារអាមេរិក និងកង់ ៤១៧ លានដុល្លារអាមេរិក។ កម្ពុជាត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្តល់អនុសាសន៍ឲ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១មក៕អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ