ព័ត៌មាន
វាគ្មិនដ៏ល្បីឈ្មោះនៅក្នុងស្រុកមួយ ចង់ឱ្យសហគ្រិនខ្មែរបង្កើតអាជីវកម្មមានកម្រិតស្តង់ដារអន្តរជាតិ
វាគ្មិនដ៏ល្បីឈ្មោះនៅក្នុងស្រុកមួយ ចង់ឱ្យកូនខ្មែរ និងសហគ្រិនខ្មែរ បង្កើតអាជីវកម្មមានកម្រិតស្តង់ដារអន្តរជាតិ ដោយត្រូវពង្រីកនូវ គំនិតច្នៃប្រឌិតថ្មីៗ ដើម្បីផ្លាស់ប្តូរគំរូអាជីវកម្មកាន់តែមានសក្តានុពល ឆ្លើយតបទៅនិងទីផ្សារដែលកំពុងប្រកួតប្រែង។

ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ ក្រោមចំណងជើងថា «គ្មាន នរណាកើតមកក្រទេ» បានធ្វើការចែករំលែកក្រោមប្រធានបទ ភាពជាអ្នកដឹកនាំសហគ្រិន នៅក្នុងវេទិកាជំនួបអាជីវកម្ម និងការតាំង ពិព័រណ៍អាជីវកម្ម រៀបចំដោយសមាគមសហគ្រិនវីម៉ូកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការធ្វើអាជីវកម្មនេះ ជំហ៊ានដំបូងម្ចាស់ អាជីវកម្មត្រូវរៀបចំខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំដែលពូកែន និងជាសហគ្រិនឆ្នើម តាមរយៈការពង្រីកនូវចំណេះដឹង ការស្វែងរកនូវ បច្ចេកវិទ្យាថ្មីៗបម្រើឱ្យអាជីវកម្ម ពោលគឺ ត្រូវប្រើបញ្ញាណដែលយើងមានឱ្យអស់ ដើម្បីជំរុញអភិវឌ្ឍន៍អាជីវកម្មឱ្យរីកចម្រើន។
ទាក់ទិនបញ្ហានេះ, ឯកឧត្តម ចង់ឱ្យកូនខ្មែរ និងសហគ្រិនខ្មែរទាំងអស់ បង្កើតអាជីវកម្មដែលមានកម្រិតស្តង់ដារអន្តរជាតិ តាមរយៈការពង្រីកនូវភាពច្នែប្រឌិត ការស្វែងរកបង្កើតនូវគំរូអាជីវកម្មថ្មីៗ ដែលនៅលើទីផ្សារពុំមិនទាន់មាន ជំរុញផលិតផលទំនិញ ដែលមានគុណភាព ខណៈបច្ចុប្បន្នពិភពលោកកំពុងមានការប្រកួតប្រជែងនៅលើទីផ្សារខ្ពស់។

ជុំវិញការធ្វើអាជីវកម្មនេះដែរ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា មកដល់ពេលនេះ សមាគម មានសមាជិកជាសហគ្រិនជាច្រើន ដែលកំពុងធ្វើអាជីវកម្មផ្សេងៗគ្នា ដោយក្នុងនោះសមាគមតែងតែរៀបចំវេទិកា និងជំនួបអាជីវកម្ម ជាបន្តបន្ទាប់ ដើម្បីឱ្យសហគ្រិនទទួលនូវការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹង ការផ្គូរផ្គងពាណិជ្ជកម្ម និងការស្វែករក ទីផ្សារលក់ផលិតផលបន្ថែម ដើម្បីជំរុញការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ក្នុងគោលដៅចូលរួមចំណែកបង្កើតប្រាក់ចំណូល និងវិស័យ ការងារជាមួយរាជរដ្ឋាភិបាល។
លោក សួន ម៉ិ បានបន្ថែមឱ្យដឹងថា ជុំវិញសកម្មភាពរបស់សមាគមមានបេសកម្មជាចម្បងរួមមាន៖ ការចូលរួមបណ្តុះបណ្តាលឱ្យ កា្លយជាសហគ្រិនភាព ការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដើម្បីជំរុញឱ្យអាជីវកម្មរបស់ ពួកគាត់កាន់តែរីកចម្រើន ។ ការយល់ដឹងអំពីបញ្ហាវិស័យពន្ធដារ ការអនុគ្រោះពន្ធផ្សេងៗ និងការយល់ដឹងអំពីគោលការណ៍របស់ រាជរដ្ឋាភិបាលមួយចំនួន ទាក់ទងនិងអាជីវកម្ម។ ការបណ្តុះបណ្តាលជំនាញ ការរៀបចំប្រព័ន្ធអាជីវកម្មស្តង់ដារ និងការលើកទឹក ចិត្តដល់សហគ្រិនអភិវឌ្ឍន៍អាជីវកម្ម ឱ្យក្លាយជាសហគ្រិនមានសក្តានុពល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសនៅ ក្នុងសេដ្ឋកិច្ច។ ដោយឡែកអត្ថប្រយោជន៍ដែលសហគ្រិនទទួលបាននាពេលកន្លងមក បច្ចុប្បន្នឃើញថា ការធ្វើអាជីវកម្មរបស់ពួកគាត់ មានសន្ទុះរីកចម្រើនជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា