ព័ត៌មាន
ពលរដ្ឋបន្តនាំគ្នាស្នើសុំបណ្ណ ប.ស.ស. ដោយស្ម័គ្រចិត្តដើម្បីទទួលសេវាថែទាំសុខភាពឥតគិតថ្លៃ
រហូតមកដល់បច្ចុប្បន្ននេះបានមើលឃើញថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្សេងៗគ្នា នៅតែបន្តនាំគ្នាមកស្នើសុំប័ណ្ណ ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំសុខភាពដោយមិនគិតថ្លៃ ខណៈប្រជាពលរដ្ឋជាច្រើនសិបនាក់ បានចាត់ទុកបណ្ណនេះ ជាអាយុជីវិតទី២ ក្នុងការធានារ៉ាប់រងសុខភាពនៅពេលមានបញ្ហាសុខភាព។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ តុលា ឆ្នាំ២០២៤នេះ លោក ឃុន សុជាតិ ពលរដ្ឋមកពីខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងអង្គុយរងចាំទទួលប័ណ្ណ ប.ស.ស. របស់សមាជិកក្រុមគ្រួសារ បាននិយាយឲ្យដឹងថា លោកពិតជាមានអារម្មណ៍សប្បាយចិត្ត ិងកក់ក្តៅច្រើនជាងមុន នៅពេលដែលរដ្ឋាភិបាលអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅអាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. នេះបានដូចទៅនឹងមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុនដូចគ្នា ពីព្រោះប័ណ្ណនេះ នឹងជួយសម្រួលច្រើនក្នុងការចំណាយប្រាក់កាក់ នៅពេលមានបញ្ហា ឬករណីចាំបាច់បន្ទាន់ណាមួយខាងផ្នែកសុខភាព។

លើកឡើងស្រដៀងគ្នាខាងលើនេះ ក្រុមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញដូចគ្នា បានលើកឡើងថា តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់ និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋទាំងអស់។ ជាពិសេស ការផ្តល់នូវការគាំពារផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើនទៀតនោះទេ ពិសេសនៅពេលមាន បណ្ណ ប.ស.ស គឺពិតជាជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើន នៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បញ្ជាក់ថា រហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមបានពង្រីកសាខាតាមបណ្តារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ចំនួន៣៨។ បន្ថែមពីនេះ ក៏បានពង្រីកសាខានៅក្នុងផ្សារទំនើបអ៊ីអន ម៉ល ទាំង៣ទីតាំងផងដែរ ដើម្បីបង្កភាពងាយស្រួល និងបង្ខិតសេវាសាធារណៈឲ្យគៀកប្រជាពលរដ្ឋដែលជាសមាជិក និងប្រជាពលរដ្ឋទូទៅ។ ឯកឧត្តម បានបន្តទៀតថា ចាប់ពីដើមខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម ក៏បាននិងកំពុងរៀបចំផ្សព្វផ្សាយ និងចុះបញ្ជីចល័តតាមផ្សារ និងទីតាំងទីប្រជុំជនសរុបចំនួន ១៧ទីតាំងបន្ថែមទៀតក្នុងរាជធានីភ្នំពេញ ខេត្តចំនួន៥ រួមមាន ាជធានីភ្នំពេញ ខេត្តសៀមរាប តាកែវ កំពង់ចាម និងខេត្តបាត់ដំបង។ ដោយឡែក គិតមកដល់ពេលនេះ មូលដ្ឋានសុខាភិបាលដែលជាដៃគូសហការជាមួយបេឡាជាតិសន្តិសុខសង្គមមានចំនួន ១,៥៧៩មូលដ្ឋានសុខាភិបាល។

បុគ្គលស្វ័យនិយោជន៍ និងសមាជិក ប.ស.ស. គិតចាប់ពីការដាក់ឲ្យដំណើរការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ (១១ខែ) ដែលបានចុះក្នុងបញ្ជីឈ្មោះរបស់បេឡាជាតិសន្តិសុខសង្គម មានចំនួនសរុបជិត ៥០ម៉ឺននាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ដែលរកប្រាក់ចំណូលដោយខ្លួនឯង មានចំនួន ៣៧៦ពាន់ ៨១៨នាក់។ រីឯអ្នកនៅក្នុងបន្ទុក ប.ស.ស. មានចំនួន ១២២ពាន់ ៤៨នាក់។
សូមបញ្ជាក់បន្ថែមទៀតថា បេឡាជាតិសន្តិសុខសង្គម ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ពេលក្លាយជាសមាជិក ប.ស.ស. មានន័យថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នឹងផ្តល់ប្រាក់វិភាជន៍បូជាសព៕ អត្ថបទ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន4 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន7 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
កីឡា7 days agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន4 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន7 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%