ព័ត៌មាន
កម្ពុជាកំពុងទទួលបានកំណើនភ្ញៀវទេសចរឡើងវិញជាបណ្តើរៗនៅចុងឆ្នាំនេះ
កម្ពុជាកំពុងទទួលបានកំណើនភ្ញៀវទេសចរកើនឡើងវិញជាបណ្តើរៗ បើគិតក្នុងរយៈពេលជិត ១០ ខែ ឆ្នាំ ២០២៤ នេះ បានកើន ឡើងក្នុងរង្វង់ជិត ៣០ ភាគរយ ខណៈបច្ចុប្បន្នឈានដល់រដូវវិស្សមកាល ដែលភ្ញៀវទេសចរបរទេសតែងតែចេញសម្រាក់លំហែកាយ ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងប្រាប់ BTV ស្តីពីកំណើនភ្ញៀវទេសចរនៅ កម្ពុជា នេះថា ជុំវិញវិស័យទេសចរនេះ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗមានជាបន្តបន្ទាប់ ជាក់ស្តែង Gumball3000 នៅពេលឈាន ចូលមកកម្ពុជា ព្រឹត្តិការណ៍មួយនេះបានធ្វើឱ្យពិភពលោក ស្គាល់កម្ពុជាកាន់តែខ្លាំង ដោយសារ Gumball300 មានក្រុមល្បីៗជាច្រើន ជាពិសេសក្រុមសារព័ត៌មានតាមព្រឹត្តិការណ៍ Gumball3000 រួមជាមួយសារព័ត៌មានក្នុងស្រុកផងដែរ បានផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យផ្ទុះឡើងល្បីរន្ធឺពាសពេញពិភពលោក។
លោកជំទាវ បន្តថា ក្រៅពីព្រឹត្តិការណ៍ Gumball300 ខាងលើ ខណៈបច្ចុប្បន្នបានឈានដល់រដូវវិស្សមកាល ដែលភ្ញៀវ បរទេសតែងតែដើរកម្សាន្ត ទោះបីបច្ចុប្បន្នកម្ពុជាកំពុងស្ថិតនៅក្នុងរដូវភ្លៀងធ្លាក់ក៏ដោយ ក៏កម្ពុជានូវទទួលបានកំណើនភ្ញៀវទេសចរ ផងដែរ ជាក់ស្តែងគិតមកដល់ពេលនេះឃើញថា កំណើនភ្ញៀវទេសចរបានកើនឡើងក្នុងរង្វង់ជិត ៣០ ភាគរយ បើគិតក្នុងរយៈពេល ជិត ១០ខែ ឆ្នាំ ២០២៤ នេះ ដោយក្នុងនោះភ្ញៀវបទេសដែលចូលមកទស្សនាភាគច្រើនរួមមាន៖ ភ្ញៀវទេសចរវៀតណាម, ថៃ និងភ្ញៀវ ទេសចរនៅប៉ែកអឺរ៉ុប និងរុស្សីជាដើម ទោះបីមានកំណើនតិចតួចក៏ដោយ ក៏ជាការចូលរួមដល់កំណើនទេសចរក្នុងស្រុកផងដែរ ។ ទាក់ទិននិងទេសចរនេះ លោកជំទាវ រំពឹងថា កម្ពុជានឹងទទួលបានកំណើនទេសចរជាបន្តបន្ទាប់ទៀត ជាពិសេសនៅពេលកម្ពុជា មានការរៀបចំព្រឹត្តិការណ៍ផ្សេងៗ។
ទាក់ទិនវិស័យដឹកជញ្ជូនវិញ, ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការនៃអាកាសចរស៊ីវិល ថ្លែងឱ្យ ដឹងថា ជុំវិញជើងហោះហើរជាអន្តរជាតិនេះ, បើគិតតាមការប៉ាន់ស្មាន នៅក្នុងរយៈពេលជិត ១០ ខែ ឆ្នាំ ២០២៤ ការហោះហើរជា អន្តរជាតិ មានកំណើនកើនឡើងក្នុងរង្វង់ប្រមាណ ២០ ដល់ ៣០ ភាគរយ បើធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នាំ២០២៣ ដែលនេះ បានបង្ហាញនូវការងើបឡើងវិញជាបណ្តើរៗ ទោះបីកត្តាខាងក្រៅមិនទាន់មានភាពប្រាកដប្រជាក៏ដោយ។
ជុំវិញវិស័យទេសចរ, គណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ បានធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ឱ្យកាន់តែមានសង្គតិភាពទាំងលើទិដ្ឋភាពខ្លឹមសារ និងយន្តការអនុវត្ត សំដៅធានាប្រសិទ្ធភាព នៅពេលដែលផែនការនេះត្រូវបានអនុម័ត នាពេលខាងមុខ។ ផែនការអភិវឌ្ឍន៍ សម្រាប់រយៈពេល៤ឆ្នាំនេះ នឹងចូលរួមចំណែកឆ្លើយ តបទៅនឹងបំណងប្រាថ្នានានារបស់រាជរដ្ឋាភិបាលមាន ឧស្សាហកម្មទេសចរណ៍ឧស្សាហកម្មអាកាសចរណ៍ និងប្រជាពលរដ្ឋ ដូចដែល មានចែងក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។ តាមរយៈនេះ, ខេត្តសៀមរាបនឹងក្លាយជាគោលដៅទេសចរណ៍ស្នាក់នៅយូរ និងចំណាយច្រើន គ្រប់រដូវកាល ប្រកបដោយគុណភាព ភាពធន់ និរន្តរភាព និងទាក់ទាញភ្ញៀវទេសចរអន្តរ ជាតិប្រមាណ ៧.៥ លាននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណជាង ១០ លាននាក់ ដោយបង្កើតការងារសរុបប្រមាណ ១,៦ លាននាក់ ក្នុងនោះការងារដោយផ្ទាល់ ក្នុងវិស័យទេសចរណ៍ប្រមាណ ៩៤ ម៉ឺននាក់ និងនាំមកនូវចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥.៩ ពាន់លាន ដុល្លារអាមេរិកនៅឆ្នាំ២០៣៥៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN