ព័ត៌មាន
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីអបអរសាទរខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស ប្រារព្ធពិធីអបអរសាទរខួបលើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលពិធីនេះធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ លើកឡើងថា អស់រយៈពេលជិតមួយសតវត្សរ៍ គឺចាប់តាំងពីឆ្នាំ១៨៦៣ ប្រជាជាតិកម្ពុជាត្រូវស្ថិតក្រោមនឹមអាណានិគមបារាំង។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋកម្ពុជា បាត់បង់អស់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង កិច្ចការក្នុង និងក្រៅប្រទេស រួមទាំងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច វប្ធ៌ ត្រូវធ្លាក់ក្នុងការត្រួតត្រាទាំងស្រុងរបស់អាណានិគមបារាំង និងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនជាទីបំផុត។ដើម្បីស្រោចស្រង់ប្រទេសជាតិមាតុភូមិឱ្យរួចផុតពីការរំលោភឈ្លានពាន ការគាបសង្កត់ពីអាណានិគមបារាំង និងដណ្តើមយកមកវិញនូវសិទ្ធិសេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី កិត្យានុភាព និងវឌ្ឍនភាពសង្គម ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គជាព្រះមហាក្សត្រដ៏ឆ្នើម មានទឹកព្រះទ័យស្នេហាជាតិដ៏ខ្ពង់ខ្ពស់ មានព្រះបញ្ញាញាណដ៏មុតថ្លា បានបំពេញព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមពុះពារជម្នះគ្រប់ឧបសគ្គប្រកបដោយវីរភាពអង់អាចក្លាហាន។

ឯកឧត្តម សុខ លូ ថ្លែងបន្ថែមថា បច្ចុប្បន្ននេះ យើទាំងអស់គ្នាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលសម្រេចបានក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះក្រោមម្លប់សន្តិភាព។ យើងបានប្រែក្លាយមាតុភូមិកម្ពុជាទៅជាទឹកដីកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវគុណតម្លៃនៃសុខសន្តិភាព ប្រក្រតីភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អ ពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមជាតិទាំងមូល ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខក្សេមក្សាន្ត សុខដុមរមនា ជាមហាគ្រួសារខ្មែរតែមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតែមួយ ដោយគ្មានការរើសអើងនិន្នាការនយោបាយ អតីតកាល ដើមកំណើត ជាតិ ជំនឿសាសនា ភេទ ឬឋានៈក្នុងសង្គមឡើយ ហើយកំពុងបញ្ចេញអស់ពីកម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មកសាងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា។

ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធនៅក្នុងេត្ត ឯកឧត្តម សុខ លូ ប្េជ្ញាគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្ដេជ្ញាថែរក្សាការពារនូវរាល់សមិទ្ធផលសង្គមជាតិ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃជាតិកម្ពុជាទាំងមូលក្រោមម្លប់នៃសុខសន្តិភាព។
ឯកឧត្តម សុខ លូ ប្តេជ្ញាការពារយ៉ាងដាច់ខាតនូវរដ្ឋធម្មនុញ្ញ រាជបល្ល័ង្គ និងរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងការពារឱ្យបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ៕







-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន16 hours agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ