ព័ត៌មាន
Little Caesars Pizza នាំយកភីហ្សាពេញនិយមលំដាប់ពិភពលោកមកកម្ពុជា ជាមួយស្តង់ដា HOT-N-READY
ភ្នំពេញ ៖ ភីហ្សា HOT-N-READY ឥឡូវនេះនឹងមានលក់ក្នុងប្រទេសកម្ពុជា ជាមួយភាពងាយស្រួលនៃការទិញ មានសេវាកម្មបញ្ហាទិញ ដោយបើកបរឆ្លងកាត់ សម្រាប់ក្រុមគ្រួសារ និងអ្នកដែលចូលចិត្តញាំភីហ្សា។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ, Little Caesars Pizza ដែលជាម៉ាកយីហោភីហ្សាដ៏ធំបំផុតមួយរបស់ពិភពលោក បានបើកសម្ភោធភោជនីយដ្ឋានដំបូងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅកោះពេជ្រ, នេះមិនត្រឹមតែជា Little Caesars Pizza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភោជនីយដ្ឋាននេះ ក៏មានសេវាកម្មទិញភីហ្សាដោយបើកបរឆ្លងកាត់ ដំបូងគេ បង្អស់របស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវនំភីហ្សាថ្មីៗស្តង់ដា HOT-N-READY ដែលផ្ដល់នូវភាពងាយស្រួល គុណភាព និង តម្លៃសមរម្យបំផុត។ ចំណុចសំខាន់នៃបទពិសោធរបស់ Little Caesars Pizza ដែលអតិថិជននឹងទទួលបាននោះគឺ HOT-N-READY ដែលធានាថា អតិថិជនអាចដើរចូល និងទទួលបានភីហ្សាក្ដៅៗឈ្ងុយឆ្ងាញ់ភ្លាមៗ ដោយមិនចាំបាច់រង់ាំយូរ ឬបញ្ហាទិញជាមុន។ ចំណុចលេចធ្លោនេះធ្វើឱ្យ Little Caesars Pizza ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារមមាញឹក សិស្សានុសិស្ស និងអ្នក ធ្វើការ ដែលកំពុងស្វែងរកអាហារដែលមានគុណភាពខ្ពស់នៅពេលធ្វើដំណើរ។
លោក Andres De Robina អនុប្រធានអន្តរជាតិ នៃ Little Caesars លើកឡើងថា រូបលោកពិតជាមានក្តីសោមនស្ស ក្នុង ការណែនាំ Little Caesars Pizza មកកាន់ទីក្រុងភ្នំពេញ ដោយនាំមកនូវភាពងាយស្រួល និងតម្លៃសមរម្យបំផុត ដែលអតិថិជនចូល ចិត្ត។ ជាភីហ្សាប្រកដោយគុណភាពខ្ពស់ សម្រាប់ទាំងអស់គ្នា ដោយមិនចាំបាច់រង់ចាំ។
ចំណែកអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាននិងអគ្គនាយកប្រតិបត្តក្រុមហ៊ុន វើលប្រ៊ីដគ្រុប (WorldBridgeGroup) មានប្រសាសន៍ ថា យើងពិតជាមោទកភាព ក្នុងការនាំយកបទពិសោធភីហ្សាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់មកកាន់ប្រទេសកម្ពុជា, នេះគឺ ជាការផ្តល់អាហារឈ្ងុយឆ្ងាញ់ដល់ក្រុមគ្រួសារនៅកម្ពុជា ដែលពួកគេអាចជឿទុកចិត្តបាន មិនថាពួកគាត់រវល់យ៉ាងណាក៏ដោយ។
ជុំវិញ Little Caesars Pizza នេះ, មិនថាអតិថិជនជ្រើសរើសភីហ្សាបែប Classic Pepperoni ឬ Classic Cheese នោះទេ ពួកគេ នឹងទទួលបានរសជាតិយ៉ាងពេញចិត្តជាមិនខាន ហើយភាពងាយស្រួលនៃការទទួល បានភីហ្សាស្តង់ដារ HOT-N-READY ។ លើសពី នេះ ម៉ឺនុយមុខម្ហូបនឹងផ្តល់ជូននូវជម្រើសដែលតម្រូវតាមរសជាតិរបស់អតិថិជននៅកម្ពុជាដូចជា HOT-N-READY Classic Crab Stick Pizza ជាដើម, រួមជាមួយភីហ្សា HOT-N-READY ភោជនីយដ្ឋានក៏ផ្ដល់ជូននូវការដឹកជញ្ជូនតាមរយៈ foodpanda, WOW NOW, E-GetS និង Nham24 ផងដែរ ដោយធានាថា អតិថិជននឹងមានភាពងាយស្រួលក្នុងការរីករាយញ៉ាំភីហ្សាថ្មីៗឈ្ងុយឆ្ងាញ់ នៅផ្ទះ ឬពេលធ្វើដំណើរ។ Little Caesars Pizza ប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុតដោយផ្តល់ជូននូវភីហ្សា ដែលមិនត្រឹមតែធ្វើថ្មី ប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងក្នុងតម្លៃដ៏សមរម្យបំផុតផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន16 hours agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ