ព័ត៌មាន
ការរៀបចំតុបតែងលម្អ និងទីតាំង សម្រាប់កីឡាករអុំទូកបានរួចរាល់
គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ការតុបតែងលម្អនៅតាមដងផ្លូវ និងកន្លែងកម្សាន្តនានា ពិសេស ទីតាំងសម្រាប់ក្រុមកីឡាករស្នាក់នៅ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បានរួចរាល់១០០ភាគរយហើយ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា នេះ បានប្រាប់BTVឱ្យដឹងថា គិតមកដល់ពេលនេះ ក្រុមការងារបានរៀបចំតុបតែងលម្អភ្លើងពណ៌ អ៊ុតកៅស៊ូតាមដងផ្លូវក្នុងខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ។
លោកបានបញ្ជាក់ថា ក្រៅពីនេះ បន្ទប់ទឹកចល័ត ក៏បានរៀបចំរួចរាល់មួយរយភាគរយ ដែលក្នុងឆ្នាំនេះមានបន្ទប់ទឹកសរុបចំនួនជាង៥០០ និងបន្ទប់ងូតទឹក សម្រាប់កីឡាករអុំទូកមកស្នាក់នៅរាជធានីភ្នំពេញ មានចំនួន២០០បន្ទប់។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាសូមអញ្ជញ មលេងកម្សាន្ត មើលការប្រណាំងទូកនៅមុខព្រះបរមរាជវាំង និងម្យ៉ាងវិញទៀតមកមើលពីអភិវឌ្ឍរីកចម្រើននៅរាជធានីភ្នំពេញផងដែរ ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេលបី ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ដែលឆ្នាំនេះ នឹងរៀបចំឡើងយ៉ាងអធិកអធមជាងឆ្នាំមុន ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍។ ជារៀងរាល់ឆ្នាំឱ្យតែព្រះពិធីបុណ្យអុំទូកមកដល់ ប្រជាពលរដ្ឋខ្មែរភាគច្រើនបាននាំគ្នាធ្វើដំណើរពីខេត្តនានាមកទស្សនាការ ប្រណាំងទូកនៅរាជធានីភ្នំពេញ ដែលខុសប្លែកពីបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋរស់នៅរាជធានីភ្នំ ពេញ ធ្វើដំណើរទៅលេងស្រុកកំណើត និងតំបន់កម្សាន្តនានានៅតាមបណ្តាខេត្ត៕ អត្ថបទ៖ សោភ័ណ





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦