ព័ត៌មាន
សហជីពនៅកម្ពុជាថ្កោលទោសក្រុមប្រឆាំងក្បត់ជាតិដឹកនាំដោយទណ្ឌិតក្បត់ជាតិបីជំនាន់ បណ្តុះតែមនុស្សពាលគ្មានសីលធម៌
សហជីពនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី ដែលបណ្តុះតែមនុស្សពាលគ្មានសីលធម៌ សុជីវធម៌ក្នុងខ្លួន មានសន្តានអាក្រក់ ដែលពលរដ្ឋគ្រប់រូបមិនត្រូវយកខ្លួនបៀត។
ការថ្លោលទោសនេះធ្វើឡើងបន្ទាប់ពីបានលឺសារសំឡេងរវាងសមាជិកក្រុមប្រឆាំងអះអាងខ្លួនថា ជាអ្នកសារព័ត៌មានទូរទស្សន៍សំឡេងមនសិកាខ្មែរទូរសព្ទទៅសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយប្រើពាក្យសម្តីព្រហើនមិនស្គាល់ ខ្ពស់ទាប មិនចេះគោរពចាស់ទុំ គ្មានសីលធម៌ សុជីវធម៌ក្នុងខ្លួន។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រើពាក្យសម្តី វោហារសព្ទ ប្រមាថប្រទេសជាតិខ្លួនឯង មើលងាយមកលើថ្នាក់ដឹកនាំប្រទេសជាតិ ក៏ដូចជាអង្គព្រះមហាក្សត្រ ដោយសម្តីអសុរោះគ្មានសីលធម៌ សុជីវធម៌ ហើយតែងធ្វើការងារក្នុងចេតនាទុច្ចរិតគម្រក់។
លោកថ្លែងថា «ក្នុងនាមសហជីពក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ យើងខ្ញុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល និងក្រុមបក្សប្រឆាំង ដែលតែងតែប្រើពាក្យសម្តីវោហារសព្ទ ប្រមាថមើលងាយមកលើប្រទេសជាតិខ្លួនឯង មកលើថ្នាក់ដឹកនាំប្រទេសជាតិក៏ដូចជាអង្គព្រះមហាក្សត្រ ហើយក៏សុំអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការក្រុមជននេះឱ្យបានម៉ឺនម៉ាត់តាមផ្លូវច្បាប់»។
បើតាមលោកសំ សឿន គណបក្សប្រឆាំងដែលរលាយតាំងពីនៅក្នុងស្រុក រហូតដល់ក្រៅស្រុករកកន្លែងឈរជើងមិនបាននេះដោយសារតែ ឥរិយាបទ ធនធានមនុស្ស ក្នុងបក្សប្រឆាំងសុទ្ធតែមនុស្សគ្មានសីលធម៌ សុជីវធម៌ គ្មានស្គាល់គុណទោស បុណ្យបាប។
ទន្ទឹមនេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា ក៏បានថ្លោលទោសចំពោះក្រុមការងារទូរទស្សន៍មនសិកាខ្មែរ ដែលមានទណ្ឌិត សម រង្ស៊ី នៅពីក្រោយ។ តាមរយៈសារសំឡេងនិយាយទូរសព្ទជាមួយសម្តេចតេជោ បង្ហាញថា ក្រុមនេះពិតជាគ្មានសីលធម៌ សុជីវធម៌ក្នុងការនិយាយជាមួយចាស់ទុំ ថ្នាក់ដឹកនាំរបស់កម្ពុជា មិនសមជាអ្នកសារព័ត៌មាន និងជាក្រុមមនុស្សគ្មានការអប់រំត្រឹមត្រូវ។
លោកថ្លែងថា៖«គាត់នេះខ្ញុំយល់ឃើញថា ជាជនដែលបណ្តុះដោយក្រុមប្រឆាំងក្បត់ជាតិ មានសម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់នៅពីក្រោយខ្នង។យើងសំឡឹងឃើញថា ក្រុមយុវជន ដែលសម រង្ស៊ី បណ្តុះនៅពីក្រោយខ្នងគឺជាក្រុមប្រឆាំងផ្កាប់មុខ ធ្វើការមិនមានតម្លៃគ្រប់គ្រាន់សម្រាប់ឱ្យសង្គមទទួលស្គាល់ជាការធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរដល់អ្នកសារព័ត៌មាន»។
ចំណែក លោក អ៊ុន ដារា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ បានប្រតិកម្មជាខ្លាំង និងបានហៅធនធានក្រុមប្រឆាំងនោះថា ជាមនុស្សពាលព្រហើននិយាយគ្មានក្រមសីលធម៌ សុជីវធម៌ខ្លួន មិនស្គាល់ចាស់ទុំបុណ្យបាប ជាពួកទមិឡអត់សាសនា។ លោកបន្ថែមថា នេះជាសន្តានអាក្រក់ដែលទណ្ឌិត សម រង្ស៊ី សាបព្រួសបណ្តុះបណ្តាលធ្វើឱ្យខូចប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលប្រជាជាតិខ្មែរទាំងមូលមិនអាចទទួលយកបានដាច់ខាត។
លោកថ្លែងថា៖«បងប្អូនពិចារណាមើល មេវាចារិកអ៊ីចឹង សម្តីគ្មានសីលធម៌ បើអាកូនចៅចេញមកពាលហ្មងសម្តីអត់សគាល់ចាស់ស្គាល់ទុំ ស្គាល់បុណ្យ ស្គាល់បាបទេ»។
សហជីពនៅកម្ពុជាបានបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេ ដែលសកម្មជនប្រឆាំង តែងប្រើប្រាស់ពាក្យសម្តីអសុរោះ និងគ្មានសីលធម៌ សុជីវធម៌ ដោយច្រើនក្រុមប្រឆាំងតែងនាំគ្នាជេរប្រមាថ មើលងាយ ទាំងថ្នាក់ដឹកនាំប្រទេស និងអង្គព្រះមហាក្សត្រ គ្មានការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើការងារក្នុងចេតនាទុច្ចរិត បំផ្លាញប្រទេសជាតិ៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦