ព័ត៌មាន
ក្រសួងការងារត្រៀមផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងពិធីបុណ្យអុំទូក
ខណៈព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងរៀបចំស្តង់ ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលជូនដល់សាធារណជនទូទៅ អំពីការអនុវត្តរបបសន្តិសុខសង្គម ឱកាសការងារ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃខាងមុខនេះ ក្រសួងការងារ បានត្រៀមរួចជាស្រេចក្នុងការផ្សព្វផ្សាយអំពីសេវាសំខាន់ៗចំនួន៣របស់ក្រសួង ទៅកាន់អ្នកចូលរួមទស្សនាពិធីបុណ្យជាតិនេះ ដែលមានដូចជា បេឡជាតិសន្តិសុខសង្គម (ប.ស.ស.) , ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់។

ឯកឧត្តម បានបញ្ជាក់ថា ចំពោះសេវាដែលមាននៅស្តង់ផ្សព្វផ្សាយសេវា និងចុះបញ្ជីចល័តរបស់ ប.ស.ស. នៅពិធីបុណ្យអុំទូក សមាជិក ប.ស.ស. និងសាធារណជន អាចទទួលការប្រឹក្សាយោបល់ និងសេវាទាំងនោះដោយផ្ទាល់តែម្តង ជាមួយក្រុមមន្រ្តីជំនាញ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្តង់នេះដែរមានទីតាំងស្ថិតនៅតំបន់កោះពេជ្រ។

ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមទស្សនាពិធីបុណ្យអុំទូកនេះឲ្យបានច្រើនកុះករ និងចូលរួមថែរក្សាវប្បធម៌របស់ខ្លួន និងគ្រប់គ្រងសំរាមឱ្យបានល្អ ព្រោះទីក្រុងស្អាត ទើបភ្ញៀវចូលមកលេងច្រើន។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឆ្នាំនេះដែរ មានទូកង សរុបចំនួន ៣៤៦ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង ២ម៉ឺននាក់៕ អត្ថបទ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦