ព័ត៌មាន
សង្គមស៊ីវិល៖ ទង្វើអសីលធម៌របស់បុគ្គលជ្រុលនិយមនៅក្រៅស្រុកជាឥរិយាបថត្រូវបានមហាជនថ្កោលទោស
តំណាងអង្គការសង្គមស៊ីវិល លើកឡើងថា ទង្វើអសីលធម៌របស់បុគ្គលជ្រុលនិយមនៅក្រៅស្រុកជាឥរិយាបថត្រូវបានមហាជនថ្កោលទោស ខណៈទង្វើពួកគេជ្រកក្រោមផ្លាកសារព័ត៌មានប៉ុន្ដែការនិយាយស្ដីគ្មានក្រមសីលធម៌ វិជ្ជាជីវៈ និងគ្មានសារជាតិជាខ្មែរឡើយ។
ស្របពេលមជ្ឈដ្ឋានទូទៅប្រតិកម្ម និងចេញញត្តិជាបន្តបន្ទាប់ថ្កោលទោសចំពោះបុគ្គលជ្រុលនិយមនៅក្រៅប្រទេស ដែលបានអះអាងថា ជាអ្នកសារព័ត៌មាន «ទូរទស្សន៍សំឡេងមនសិការខ្មែរអមតៈ» ហើយបានទូរស័ព្ទរំខាន សម្តេចតេជោ ហ៊ុន សែន និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ កាលពីថ្មីៗនេះ។

លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានប្រាប់ BTV នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្តែងការសោកស្តាយចំពោះទង្វើបស់ក្រុមជ្រុលនិយមទាំងនេះ។ លោកបន្តថា ក្នុងនាមសង្គមស៊ីវិលលោកបានចេញសេចក្តីថ្លែងការណ៍ ក្នុងន័យស្ថាបនាដល់អ្នកសារព័ត៌មានទាំងអស់ក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវឈរលើក្រមសីលធម៌ សុជីវធម៌ជាចាំបាច់។
លោកលើកឡើងថា តាមរយៈសារសំឡេងទូរស័ព្ទដែលទម្លាយដោយសម្ដេចតេជោ កាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ទង្វើរបស់ក្រុមជ្រុលនិយមទាំងនោះ ជាសេណារីយ៉ូមានលក្ខណៈនយោបាយ ដែលជះឥទ្ធិពលមិនល្អដល់យុវជន។

ជាមួយគ្នា លោក ថុល សុផាន់ណា អគ្គលេខាធិការសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ លើកឡើងដែរថា ពាក់ព័ន្ធនឹងបញ្ហានេះជាទង្វើអសលធម៌ មិនគប្បីប្រើប្រាស់ភាសាក្នុងន័យជាកលនយោបាយបំបែកបំបាក់ និងងាកមកគិតពីផលប្រយោជន៍ជាធំវិញ។
សូមជម្រាបថា សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលចំនួន២០ស្ថាប័ន កាលពីម្សិលមិញនេះ បានចេញញត្តិថ្កោលទោសដូចគ្នា និងចាត់ទុកជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចតេជោ ហ៊ុន សែន ដោយហ៊ានប្រើសម្តីពាលព្រហើន ជម្លើយ និងមូលបង្កាច់បែបនេះទៅកាន់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ ជាពិសេសថែមទាំងបង្ហាញយ៉ាងច្បាស់ ពីសារជាតិ និងចរិតមាយាទអសីលធម៌ គ្មានគុណធម៌ គ្មានវិចារណញ្ញាណ និងគ្មានមនសិការស្នេហាជាតិឡើយ គឺមានតែការចង់បំផ្លាញជាតិ និងការប្រឆាំងពេញមុខដោយភាពអគតិមកលើរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងដឹកនាំជាតិ និងប្រជាជនកម្ពុជា រស់ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ៕ អត្ថបទ សេក ឧត្តម



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦