ព័ត៌មាន
រយៈពេល២ថ្ងៃ មានអ្នកទេសចរជិត៣០ម៉ឺននាក់ ទៅកន្សាន្តនៅពិធីបុណ្យអុំទូក ខេត្ដសៀមរាប
សៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់១៥ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិប្រមាណ២៧៨,៩៨២នាក់ បានទៅកន្សាន្ដក្នុងខេត្ដសៀមរាប ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្ដសៀមរាប។ ចំនួនអ្នកទេសចរជាង២៧ម៉ឺននាក់នេះ មានការកើនឡើងប្រមាណ១៣.០១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ២៤៦,៨៦៧ នាក់។
របាយការណ៍បន្ដថា នាថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៤នេះ អ្នកទេសចរចំនួនប្រមាណ១៩១,៨៦៣ម៉ឺននាក់ មានការកើនឡើងប្រមាណ១៥.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន១៦៦,៣១៧នាក់ ក្នុងនោះអ្នកទេសចរបរទេសចំនួនប្រមាណ៤,៨៦៣ នាក់ មានការកើនឡើង ៤៦.៦១% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៣,៣១៧ នាក់។ដោយឡែកនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៤ មាននចំនួនប្រមាណ៨៧,១១៩ នាក់ មានការកើនឡើងប្រមាណ៨.១៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៨០,៥៥០ នាក់ ក្នុងនោះ អ្នកទេសចរបរទេសមានចំនួន ៤,១១៩ នាក់ មានការកើនឡើង ១៦.០៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៣,៥៥០ នាក់ ខណៈដែលអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៨៣,០០០ នាក់ មានការកើនឡើងប្រមាណ៧.៧៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៧,០០០ នាក់។របាយការណ៍បានបញ្ជាក់ថា ក្នុងរយះពេល២ថ្ងៃ ១៤ដល់ថ្ងៃ១៥ ខែវិច្ឆិកាឆ្នាំ២០២៤ ទទួលបានទេសចរសរុបប្រមាណ២៧៨,៩៨២នាក់ មានការកើនឡើងប្រមាណ១៣.០១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន២៤៦,៨៦៧ នាក់ ក្នុងនោះ មានទេសចរបរទេសមានចំនួន៨,៩៨២ នាក់ មានការកើនឡើង ៣០.៨០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន៦,៨៦៧ នាក់ និងអ្នកទេសចរទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ២៧០,០០០ នាក់ កើន១២.៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន២៤០,០០០ នាក់ ៕














-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦