ព័ត៌មាន
ចិន ព្រមានអាមេរិកថា កោះតៃវ៉ាន់ និងលទ្ធិប្រជាធិបតេយ្យ គឺជាបន្ទាត់ក្រហមរបស់ទីក្រុងប៉េកាំង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីនហួ បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ វិច្ឆិកា) ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ប្រាប់សមភាគីអាមេរិក លោក ចូ បៃដិន ថា បញ្ហាកោះតៃវ៉ាន់ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិក្នុងការអភិវឌ្ឍ គឺជា “បន្ទាត់ក្រហម” សម្រាប់ប្រទេសចិន ហើយមិនត្រូវប្រលែងលេងនឹងដែនកំណត់នេះឡើយ។

លោក ស៊ី ក៏បានព្រមានសហរដ្ឋអាមេរិក កុំឱ្យចូលរួមក្នុងជម្លោះទ្វេភាគីលើប្រជុំកោះ និងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ឬ “ផ្ដល់ជំនួយ ឬគាំទ្រការបំផុសគំនិតដើម្បីបង្ករឿង” នៅក្នុងតំបន់នោះឡើយ។

សារព័ត៌មានស៊ីនហួបានបន្ថែមថា លោក ស៊ី បានបញ្ជាក់ប្រាប់លោក បៃដិន នៅក្រៅកិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេស៉េរូថា៖ ចិន និងអាមេរិក អាចនឹងមានភាពរកាំរកូស ឬមើលឃើញទំនាក់ទំនងកាន់តែមានភាពតានតឹងខ្លាំងឡើងក្នុងនាមជាគូប្រជែង ប៉ុន្តែភាគីទាំងពីរក៏អាចធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងចំណងមិត្តភាពដោយការរាប់អានគ្នាទៅវិញទៅមកដោយចាត់ទុកគ្នាជាដៃគូ និងមិត្តភក្តិ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងអាមេរិក-ចិន មានភាពតានតឹងខ្លាំង បន្ទាប់ពីឧប្បត្តិហេតុ «បាឡុងចារកម្ម» និងបញ្ហាកោះតៃវ៉ាន់ រួមទាំងការជ្រៀតជ្រែករបស់អាមេរិកក្នុងសមុទ្រចិនខាងត្បូង និងការដំឡើងពន្ធ ដែលកំពុងធ្វើឱ្យទំនាក់ទំនងកាន់តែជូរចត់ ប៉ុន្តែភាគីទាំងពីរក៏បានប្រឹងប្រែងគ្រប់គ្រងកំណើននៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងគ្នាផងដែរ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា