ព័ត៌មាន
ឯកឧត្តម អៀង មូលី ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤, នៅព្រឹកថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំD អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន២០៤នាក់។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា ក្នុងគោលបំណងធានាបាននូវភាពជាម្ចាស់ក្នុងការរៀបចំយន្តការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំផែនការយុទ្ធសាស្ត្រ និងសម្របសម្រួលការអនុវត្តផែនការសកម្មភាព រួមនឹងការតាមដាន វាយតម្លៃការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ ដោយផ្តោតលើគោលដៅ៩៥-៩៥-៩៥ជាចម្បង។ យើងបាននិងកំពុងកសាងបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ដោយការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។
ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី បានបញ្ជាក់ថា ឆ្លងកាត់នូវការចំណាយពេលដ៏មានតម្លៃពេញមួយព្រឹក កិច្ចប្រជុំពេញអង្គយើងបានធ្វើបទបង្ហាញ រួមជាមួយនឹងការពិភាក្សានិងផ្តល់យោបល់យ៉ាងផុលផុស ដែលនាំឱ្យយើងទទួលបាននូវលទ្ធផលគួរជាទីមោទនៈសមស្របទៅនឹងកម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ និងសូមសង្ខេបជូនដូចតទៅ៖ ទី១៖ ការអនុម័តជាគោលការណ៍នូវសេចក្តីព្រាងវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២៤។ ទី២៖ ការដាក់ចេញនូវសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤ សម្រាប់ការអនុវត្តនៅក្នុងឆមាសទី១ ឆ្នាំ២០២៥។ ទោះបីជាកម្មវិធីរបស់យើងមានតែមួយព្រឹកក៏ពិតមែន ប៉ុន្តែដោយសារមានការចូលរួមយ៉ាងសកម្មពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា បានធ្វើឱ្យពេលវេលាដ៏មានតម្លៃរបស់យើងអាចទទួលបាននូវលទ្ធផលជាផ្លែផ្កា ហើយសូមយកឱកាសនេះថ្លែងនូវការកោតសរសើរដ៏ស្មោះបំផុតជូនសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវវិធានការមួយចំនួន រួមទាំងការបង្កើនការវិនិយោគជាតិ ការចូលរួមពីសហគមន៍កាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបិទគម្លាតនៃការបង្ការ និងបង្កើនលទ្ធភាពទទួលបានសន្តិសុខសង្គម និងការថែទាំសុខភាពសម្រាប់ជនងាយរងគ្រោះ ដោយធានាថាធនធាននិងសេវាកម្មត្រូវបានកែសម្រួល និងកំណត់គោលដៅសម្រាប់អ្នកដែលត្រូវការឱ្យបានច្រើនបំផុត។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ បានដាក់ចេញនូវសេចក្តីសម្រេចចិត្ត ចំនួន៨ចំនុចផងដែរ៕
អត្ថបទ រដ្ឋា














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី