ព័ត៌មាន
វិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា ផ្ដល់ជំនាញខាងអគ្គិសនីស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតាមតម្រូវការទីការងារលើសកលលោក
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលជំនាញអគ្គីសនីតាមស្ទង់ដារអន្តរជាតិ ដើម្បីឆ្លើយតាមតម្រូវការកំណើនទីផ្សារការងារនៅកម្ពុជា និងប្រទេសក្នុងតំបន់ ខណៈវិទ្យាស្ថានមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកូរ៉េ និងជប៉ុន។
លោកបណ្ឌិត ចេង ហ៊ឈង នាយកមហាវិទ្យាល័យអគ្គិសនីនៃវិទ្យាស្ថាន NPIC បានថ្លែងថា៖« វិទ្យាស្ថាន NPIC បណ្តុះបណ្តាលសិស្សទៅតាមបែបស្តង់ដារបរទេស ក្រោយបញ្ចប់ការសិក្សានិស្សិតក៏អាចមានឳកាសទៅធ្វើការនៅតាមស្ថាប័នក្នុងស្រុក ឬអាចធ្វើនៅក្រុមហ៊ុនធំៗក្រៅប្រទេសផងដែរ»។
លោកបន្ថែមថា៖« ខ្ញុំលើកទឹកចិត្តឲ្យនិស្សិតនៅតែបន្តមកដាក់ពាក្យចូលរៀនក្នុងវិស័យបច្ចេកទេសអគ្គិសនីឲ្យកាន់តែច្រើន ស្របពេលនេះទីផ្សារការងារទាំងក្នុង និងក្រៅស្រុកនៅតែសម្បូរ នៅមិនទាន់លើសតម្រូវការនោះទេ»។
លោកបន្តថា និស្សិត NPIC ភាគច្រើនបានចូលប្រឡូកក្នុងវិស័យការងារក្នុងអំឡុងពេលដែលពួកគាត់កំពុងទទួលបានការបណ្តុះបណ្តាលជំនាញេកទេសអគ្គី ដើម្បីដក្រង់បទពិសោធទីផ្សារការងារដែលទាក់ទងនឹងជំនាញពួកគាត់កំពុងសិក្សានៅសាលា និងទទួលបានប្រាក់ចំណូលបន្ថែមផងដែរ។
ជាមួយគ្នានេះ លោកថា វិទ្យាស្ថាន NPIC តែងតែលើកទឹកចិត្តសិស្សនិស្សិតដែលមានជីវភាពខ្វះខាត ហើយមានបំណងចង់សិក្សាជំនាញបច្ចេកទេសអគ្គីសនី ដោយនិស្សិតស្រីទទួលបានអាហារូបករណ៍ ៣០% និងអាហារូបករណ៍ទៅតាមនិទ្ទេសរបស់ខ្លួន ខណៈដែលសិស្សជាបុរសមានការលើកទឹកចិត្តបញ្ចុះតម្លៃសិក្សាជាច្រើនទៀត ដើម្បីឱ្យពួកគាត់មានឱកាសសិក្សាជំនាញជាមួយសិស្សដទៃទៀត។
ម្យ៉ាងទៀតសិស្សនិស្សិតដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា និងពុំមានការងារធ្វើនោះ លោកនាយកបានលើកទឹកចិត្តឱ្យពួកគាត់គួរតែចូលសិក្សាក្នុងកម្មវិធី ១,៥លានប្រាំសែនដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយទទួលបានការឧបត្តម្ភពីរាជរដ្ឋាភិបាល និងទទួលបានការប្រាក់លើកទឹកចិត្ត រៀនមិនចាំបាច់បង់ថ្លៃសិក្សា និងទទួលបានជំនាញសិក្សាស្របតាមស្ទង់ដារបរទេសថែមទៀតផង។
គួររំឭកថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ និស្សិត NPIC ដែលត្រូវប្រឡងចេញកម្រិតថ្នាក់បរិញ្ញាប័ត្ររងជំនាញបច្ចេកទេសអគ្គីសនីចំនួន ១១៨នាក់ ថ្នាក់វិស្វករខាងអគ្គីសនីចំនួន ៣៧៣នាក់ ជាមួយនឹង ១១៤គម្រោងសម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីប្រឡងបញ្ចប់ការសិក្សា។
ដោយគម្រោងសិក្សាស្រាវជ្រាវនៅឆ្នាំនេះ សិស្សនិស្សិតបានអនុវត្តល្អប្រសើរជាងឆ្នាំមុន បើធៀបនឹងឆ្នាំដែលមានវិបត្តិកូវីត-១៩ ពោលគឺសិស្សនិស្សិតមានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ និងការអនុវត្តផ្ទាល់ក្នុងថ្នាក់រួមគ្នា៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN