ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាត នូវអំពើជួយដូរមនុស្សគ្រប់ប្រភេទ ខណៈបញ្ហាការជួយដូរមនុស្សនេះ បានកំពុងកើតឡើងគួរឲ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូលនោះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រឆាំងឲ្យបានដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺអំពើជួញដូរមនុស្ស ហើយសម្តេចធិបតី រំពឹងថា ប្រទេសជាមិត្តក៏នឹងមានការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តាំទៅប្រទេសមួយចំនួន ដែលចេញរបាយការណ៍ទាក់ទងងញ្ហាអំពើជួញដូរមនុស្ស គប្បីត្រូវធ្វើឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃ ក្នុងន័យផ្សេងនោះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរុញឲ្យមានការផ្សព្វផ្សាយ ឲ្យបានសកម្ម ចំពោះបញ្ហាការជួញដូរមនុស្ស ខណៈការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្សនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដាស់តឿនដល់ប្រជាជន ជាពិសេសគឺសម្រាប់យុវជនតែម្តង។
-សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា កិច្ចការប្រឆាំង និងទប់ស្កាតការជួញដូរមនុស្ស គឺកិច្ចការសំខាន់ខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយសម្តេច ទទួលស្គាល់ថា បញ្ហានៃការជួញដូរមនុស្សពិតជាមាននៅកម្ពុជា ប៉ុន្តែមិនដូចរបាយការណ៍មូលបង្កាចមួយចំនួននោះឡើយ ខណៈរបាយការណ៍ទាំងនោះ គឺមានចេតនាបង្ខូចកិត្តិយសដល់ប្រទេសកម្ពុជាសុទ្ធសាធ។
-សម្តេចធិបតីនាយករដ្ឋមន្រ្តី ៖ ការរៀបការជាមួយជនបរទេសវាមិនខុសច្បាប់នោះទេ ប៉ុន្តែបើមានការពពោះលក់ដូរនោះ និងការជួញដូរមនុស្សបានខុសច្បាប់។ ដូចនេះ ក្រសួងមហាផ្ទៃត្រូវពិនិត្យមើលឲ្យគ្រប់ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពមនុស្សធម៌ ជាពិសេសបង្ការ តាមរយៈការអប់រំបណ្ដុះបណ្ដាលផ្សព្វផ្សាយ អំពីហានិភ័យនៃការចាញ់បោកគេ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគ្រប់ស្ថាប័នទាំងអស់ ជាពិសេសក្រសួងមហាផ្ទៃតែម្តង ត្រូវមានការឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះបុគ្គលណា ដែលមានចេតនាបង្ខូច កិត្តិយសកម្ពុជា ដើម្បីតែផលប្រយោជន៍ខ្លួន។
-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា៖ បញ្ហានៃការជួញដូរមនុស្ស គឺជាមុខសញ្ញា និងជាបណ្តាញអន្តរជាតិ មិនមែនកើតឡើងនៅតែប្រទេសកម្ពុជានោះទេ ដូច្នេះ របាយការណ៍ ប្រទេសខ្លះ បានចោទប្រកាន់កម្ពុជា លើបញ្ហានេះ គឺមិនសមហេតុសមផលនោះឡើយ។













-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ