ព័ត៌មាន
សម្តេចធិបតី ផ្តាំទៅប្រទេសមួយចំនួនចេញរបាយការណ៍ទាក់ទងការជួញដូរមនុស្ស គប្បីត្រូវមានតម្លាភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅប្រទេសមួយចំនួន ដែលបានចេញរបាយការណ៍ទាក់ទងនឹងបញ្ហាការជួញដូរមនុស្ស នាពេលកន្លងទៅ ឬនៅពេលអនាគត គប្បីត្រូវធ្វើឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃ ក្នុងន័យផ្សេង និងទទួលយកព័ត៌មានតែម្ខាងនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាទទួលស្គាល់ថា មានបញ្ហានៃការជួញដូរមនុស្ស ប៉ុន្តែមិនដូចរបាយការណ៍មួលបង្កាច់របស់ប្រទេសមួយចំនួននោះឡើយ ខណៈរបាយការណ៍ទាំងនោះ គឺមានចេតនាបង្ខូចកិត្តិយសដល់ប្រទេសកម្ពុជាសុទ្ធសាធ ដូច្នេះកម្ពុជាមានសិទ្ធិក្នុងការឆ្លើយតបំរបាយការណ៍មនពិតទាំងនោះ។
ក្នុងឱកាសនោះសម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា បញ្ហានៃការជួញដូរមនុស្សគឺជាបញ្ហាស្មុគស្មាញយ៉ាងខ្លាំង ហើយបញ្ហានេះគឺបានកើតឡើងតាំងពីយូរណាស់មកហើយនៅក្នុងតំបន់ ក៏ដូចជាពិភពលោកយើងទាំងមូល គ្រាន់តែពីមុន វាធ្វើឡើងជាចំហរការទិញដូរនូវទាសករ។ ប៉ុន្តែនៅសម័យទំនើបនេះការជួញដូរមនុស្សត្រូវបានគ្រប់ប្រទេសទាំងអស់រួមគ្នាដើម្បីទប់ស្កាត់ ហើយវាបានប្រែក្លាយពីទម្រង់ចំហរទៅជាទម្រង់លួចលាក់ ឬហៅថា ទម្រង់ការច្នៃប្រឌិត ឬនវានុវត្តន៍ច្រើន។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ទម្រង់នៃការជួញដូរមនុស្សនេះ គឺគ្មានអ្វីឲ្យច្បាស់ លាស់នោះទេ ដោយវាបានធ្វើឡើងបន្លំជាមួយនឹងអ្វីមួយដែលស្របច្បាប់ ដូចជាករណីរៀបអាពាហ៍ពិពាហ៍ ជាមួយប្តីបរទេសជាដើម ពេលខ្លះគេបានការជាមួយយើង ក្នុងនាមជាប្តីប្រពន្ធ ប៉ុន្តែសម្រាប់ដល់ប្រទេសគេ បែរជាបុរសជាប្តីនោះ យកស្រ្តីនោះ ទៅលក់បន្តទៅអ្នកផ្សេងជាដើមនោះ ហើយរបាយការណ៍ខ្លះបានចេញ មកមួលបង្កាច់កម្ពុជា ថាមានការជួញដូរមនុស្សទៅវិញ៕អត្ថបទបាន ចក់




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន18 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក