ព័ត៌មាន
ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល
ភ្នំពេញ៖ ក្រសួងបរិស្ថាននិយាយតិច តែបានធ្វើការងារច្រើន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល បើទោះជានៅមានការខ្វះខាតធនធានថវិកាក្តី។ នេះជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបានបន្តទៀតថា ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជានាពេលនេះ គឺដោយមានកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន និងកម្មវិធី CCCA3 ក្នុងភាពជា ដៃគូជាមួយសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រ (UNDP) និងរដ្ឋាភិបាលស៊ុយអ៊ែត (Sweden) និងដៃគូពាក់ព័ន្ធ ទាំងអស់ ដែលបានរៀបចំនិងអនុវត្តកម្មវីធី CCCA3 ប្រកបដោយភាពជោគជ័យគួរជាទីមោទនៈក្នុងការចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុទាំងនៅកម្រិតជាតិ និងអន្តរជាតិ។ ស្របតាមគោលនយោបាយ កិច្ចផ្តួចផ្តើម និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ នេះហើយដែលជាមូលដ្ឋានគ្រឹះសម្រាប់ គំរូនៃការអភិវឌ្ឍន៍ឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹង បទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់កម្ពុជាយើង។

ជាមួយគ្នានេះ ឯកឧត្តម អីហ្គរ ទ្រីសមែន (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបបានថ្លែងដែរថា ការបង្ហាញភាពជោគជ័យនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនាពេលនេះ គឺជាសក្ខីកម្មនៃគំនិតផ្តួចផ្តើមអស់រយៈពេល១៥ឆ្នាំ របស់យើងក្នុងភាពជាដៃគូដ៏រឹងមាំរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា ក្នុងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពជាតិ និងអន្តរជាតិ ក្នុងការប្តេជ្ញាចិត្តបង្ការមិនឱ្យមានការកើនកំដៅផែនដីលើសពី២.០អង្សារសេ ឱ្យមកនៅត្រឹមតែ១.៥អង្សារសេ។
ចំណែកកញ្ញា Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ក៏បានលើកឡើងដែរថា ការប្តេជ្ញាចិត្តឥតងាករេរបស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្នុងសកម្មភាពអាកាសធាតុ និងប្រែក្លាយរបៀបវារៈអាកាសធាតុពីការទទួលខុសត្រូវទៅជាកត្តាជំរុញសេដ្ឋកិច្ចដើម្បីឈានទៅដល់ការអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈបេសកកម្មដ៏ធំចម្បងនេះ នឹងនាំកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាូ ដោយមានសសត្ម្ភ ៣ដែលជាការងារអាទិភាពរបស់ក្រសួង គឺភាពស្អាត ភាពបៃតង និងចីរភាព៕











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN