ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនការស្ថាបនាផ្លូវ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ពលរដ្ឋ
កណ្ដាល៖ ផ្លូវជនបទ ដែលតភ្ជាប់ពីតំបន់មួយទៅតំបន់មួយជាច្រើនពាន់ខ្សែ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនា ជួសជុល និងកែលម្អជាបន្តបន្ទាប់ ពីព្រោះផ្លូវ គឺស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ ដើម្បីវាយតម្លសលើការងារផ្លូវបេតុង និងក្រាលកៅស៊ូចំនួន ៣គម្រោង និងសំណេះសំណាលជាមួយពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវជាសរសៃរឈាមដ៏សំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគពីបរទេស ដែលងាយស្រួលក្នុងការធ្វើដំណើរ ការដឹកកសិផល និងការដឹកទំនិញ ឆ្ពោះទៅកាន់សារតិ និងន្តរជាតិ ។
ឯកឧត្តមបណ្ឌិត បានបន្តថា ដោយសារផ្លូវមានសារសំខាន់ និងជួយយឺតយោងនូវវិស័យសេដ្ឋកិច្ចនេះហើយ ទើបរាជរដ្ឋាភិបាលតាំងពីអាណត្តិមុន តមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នៅតែបញ្ចូលការអភិវឌ្ឍន៍ផ្លូវ ទៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនការអភិវឌ្ឍផ្លូវ ដែលប្រែក្លាយពីផ្លូវដី ទៅជាផ្លូវគ្រួសក្រហម ផ្លូវកៅស៊ូ និងផ្លូវបេតុងជាដើម ។
ឯកឧត្តមលេខាធិការ បានបន្ថែមថា ដូចនេះ សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពេលទទួលបានផ្លូវថ្មីហើយ ក៏សូមជួយចូលរួមថែទាំ ដើម្បីបានប្រើប្រាស់យូរអង្វែង តាមរយៈការមិនដឹកលើសទម្ងន់ មិនកាប់គាស់ ឬចាក់ដីផ្ទះខ្ពស់ជាងផ្លូវជាដើម ហើយអាជ្ញាធរមូលដ្ឋានក៏ត្រូវសហការទប់ស្កាត់ការដឹកលើសទម្ងន់នេះផងដែរ ។
គួរបញ្ជាក់ថា ផ្លូវដែលក្រុមការងារអន្តរក្រសួងចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃទាំង៣គម្រោង គឺគម្រោងទី១. ការងារស្តារឡើងវិញផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែងជាង ២ពាន់ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ, គម្រោងទី២. ការងារជួសជុលផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ មាន៣កំណាត់ ប្រវែងសរុប១ពាន់ម៉ែត្រ ស្ថិតក្នុងនៅភូមិរ៉ា ឃុំត្បែងខ្ពស់ និងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងគម្រោងទី៣. ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១ ៥០០ម៉ែត្រ ស្ថិតនៅភូមិ អន្លង់ព្រីង ទៅភូមិទែន ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ គម្រោងស្តារឡើងវិញនេះដឹកនាំអនុវត្តដោយឧត្តមសេនីយ៍ទោ សោម សុដេត នាយករង នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ៕ អត្ថបទ បាន សុខរិទ្ធិ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN