ព័ត៌មាន
សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ត្រូវបានកែលម្អឱ្យកាន់តែមានសោភណ្ឌភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍
ក្រោមគំនិតផ្ដួចផ្ដើមរបស់អាជ្ញាធរខេត្តព្រះវិហារ និងការជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងថវិការបស់ក្រុមហ៊ុន សំវាសនា ខន់សឺវេនសិនស្ដេយ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានស្ដារ និងកែលម្អផ្ទះសំណាក់ត្មាតប៉ើយ នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក Robb Menzi នាយកប្រតិបត្តិស្តីទីនៃអង្គការ WCS។
ការកែលម្អសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ មានដូចជា ផ្ទះស្នាក់សហគមន៍មានទទឹងប្រវែង ០៨ម៉ែត្រ និងបណ្តោយ ប្រវែង ៨,៨ ម៉ែត្រ ចំនួន៦ខ្នង ព្រមទាំងអគារសម្រាប់ទទួលភ្ញៀវ និងកន្លែងទទួលទានអាហារទទឹង ប្រវែង ១០ម៉ែត្រ និងបណ្តោយប្រវែង ២០ម៉ែត្រ ចំនួន១ខ្នង។
លោក Robb Menzi បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល២៥ឆ្នាំ វត្តមានរបស់អង្គការ WCSនៅក្នុងប្រទេសកម្ពុជា បានក្លាយជាប្រទេសឈានមុខគេ ដែលមានបុគ្គលិករហូត ២៥ាក់ ដែលធ្ើការលើការងារអភិរក្សធនធានធម្មជាតិ ជាពិសេស គឺការសិក្សាស្រាវជ្រាវអភិរក្សសត្វត្រយងយក្ស នៅក្នុងខេត្តព្រះវិហារ ដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជា។
លោកបន្តថា ការបើកដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្ទះសំណាក់«ត្មាតប៉ើយ»នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំងនេះ មិនត្រឹមតែជាទីតាំង សម្រាប់ភ្ញៀវអ្នកទេសចរណ៍មកស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់ភ្ញៀវទេសចរណ៍ មកលេងប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ បានចូលមកទស្សនាកេរដំណែលធម្មជាតិដ៏សម្បូរបែបនៅក្នុងតំបន់មួយនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងធម្មជាតិជាមួយអ្នកទេសចរណ៍ផងដែរ។
នាកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការសហគមន៍អង្គការអភិរក្សសត្វព្រៃ WCS ក្រុមហ៊ុន សំវាសនា ខន់សឺវេសិន ស្ដេយ អង្គការដៃគូ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំងនេះ សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេស គឺការស្តារ និងកែលម្អផ្ទះសំណាក់របស់សហគមន៍ “ត្មាតប៉ើយ” ដែលជាគំរូអគារ ស្នាក់នៅសម្រាប់ភ្ញៀវទេសចរធម្មជាតិក្នុងស្រុក និងបរទេសក្រោមការចាត់ចែង និងគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង។
ជាមួយនេះ ឯកឧត្តមក៏បានស្នើអ្នកពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងបំពេញការងារជាមួយសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជាបន្តទៀត ដើម្បីអប់រំបរិស្ថាន ធម្មជាតិដល់ក្មេងជំនាន់ក្រោយ និងកិច្ចគាំពារបរិស្ថាន ការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ និងជួយបង្កើតទេសចរណ៍ធម្មជាតិជូនសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនក្នុងមូលដ្ឋាន ផ្សារភ្ជាប់នឹងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការការពារធនធានធម្មជាតិ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជម្រុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតងស្អាត និងវៃ ឆ្លាត ជម្រុញការបង្កើតប្រភេទទេសចរណ៍ថ្ម ដែលមានលៃបន្ថែមខ្ពស់ ទេសចរណ៍ធុរកិច្ច និងការរៀបចំដាក់ចេញគោលនយោបាយ និងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេចរណ៍នានា គឺជាការចាំបាច់ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់៕













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN