ព័ត៌មាន
សម្ដេចធិបតី៖ ប្រព័ន្ធបច្ចេកវិទ្យាជាកាលានុវត្តភាពដ៏ល្អសម្រាប់ភ្ជាប់ទំនាក់ទំនងទីផ្សារ និងសម្រួលពាណិជ្ជកម្ម
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញការប្រើប្រាស់តភ្ជាប់ទំ នាក់ទំនងទីផ្សារ ក្នុងស្រុក និងក្រៅស្រុក តាមរយៈប្រព័ន្ធបច្ចេកវិទ្យា (ប្រព័ន្ធអ៊ីនធឺណិត) ដែលជាកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់អ្នកវិនិយោគ និងជាការសម្រួលពាណិជ្ជកម្មដ៏ល្អរវាងអ្នកលក់ និងអ្នកទិញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នាថ្ងៃទី១៣ ខែធ្នូ នេះ នៅបុរីប៉េងហួតបឹងស្នោ បានមានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាលើកិច្ចការពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក ការស្វែងរកទីផ្សារការងារ និងការ លក់ផលិតផល ក្នុង និងក្រៅប្រទេស ជារឿងសំខាន់ចាំបាច់ នាបច្ចុប្បន្ននេះ ។
សម្ដេចធិបតី បានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវផ្លាស់ប្ដូរនូវរបៀបរបបធ្វើការ ផ្លាស់ប្ដូរនូវវិធីសាស្ត្រនៃការតភ្ជាប់នៃផលិតកម្ម ។ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ក្នុងការស្វែងរកទីផ្សារការងារ ការត ភ្ជាប់យន្តការផ្សេងៗទៅដល់សហគមន៍កសិករ និងអ្នកផលិតផលិតផល ជារឿងសំខាន់ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការកោតសរសើរចំពោះការដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម ទាំងការ ផលិត ទាំងការប្រមូលផ្ដុំលក់ ការចែកចាយ ធានាគុណភាព ទាំងក្នុង និងក្រៅប្រទេស ។ សម្ដេចធិបតី បានជំរុញ ដល់គ្រប់វិស័យទាំងអស់ ត្រូវខិតខំផ្សព្វផ្សាយផលិតផលកម្ពុជា ដោយភ្ជាប់តាមប្រព័ន្ធបច្ចេកវិទ្យាអ៊ិនធឺណិតទៅ ក្រៅប្រទេស ៕អត្ថបទ៖ នីតា











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN