ព័ត៌មាន
ទូតកម្ពុជាប្រចាំនៅកូរ៉េ៖ រាជរដ្ឋាភិបាលតែងគិតគូរជានិច្ចដល់ពលរដ្ឋ និងនិស្សិតខ្មែរនៅក្រៅប្រទេស
ភ្នំពេញ៖ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន តមកអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់និស្សិតខ្មែរ ឬពលរដ្ឋខ្មែរ ដែលសិក្សា និងធ្វើការងារនៅក្រៅប្រទេស ដូចពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសផងដែរ ។
ក្នុងពេលអនុញ្ញាតឱ្យសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ (CSAK) ដែលដឹកនាំដោយ លោកស្រី ឈឿម ភីថង ប្រធានសមាគម ចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញនូវសមាសភាពក្រុមប្រឹក្សាប្រតិបត្តិថ្មី នៃសមាគមក្នុងអាណត្តិទី១០ ព្រមទាំងរាយការណ៍ជូនពីសមិទ្ធផលការងាររយៈពេល៥ខែ របស់សមាគម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវឯកអគ្គរាជទូត បានថ្លែងការកោតសរសើរ ចំពោះរបាយការណ៍លម្អិត របស់សមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ និងបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពដ៏មមាញឹក របស់សមាគមក្នុងអាណត្តិទី១០ ក្នុងរយៈពេល ៥ខែកន្លន ដែលបានួយលើកកម្ពស់សាមគ្គីភាពក្នុងចំណោមនិស្សិត និងពលរដ្ឋខ្មែរ ព្រមទាំងបានផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងចំណេះដឹងនានាអំពីប្រទេសកម្ពុជាផងដែរ ។
លោកជំទាវ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ច ដល់សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ និងនៅបន្តគាំទ្រដល់សមាគម ដើម្បីបម្រើផលប្រយោជន៍និស្សិតខ្មែរ នៅសាធារណរដ្ឋកូរ៉េ ។
ជាចុងក្រោយ លោកជំទាវឯកអគ្គរាជទូត បានលើកទឹកចិត្តដល់សមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ឱ្យខិតខំបន្តការងារ និងផ្សព្វផ្សាយអំពីសកម្មភាពរបស់ខ្លួនឱ្យបានទូលំទូលាយថែមទៀត ជាពិសេសនៅតាមបណ្តាញទំនាក់ទំនងសង្គមនានា និងជំរុញពង្រីកសាខាសមាគមនិស្សិតនៅតាមតំបន់នានា ដើម្បីបង្កើនប្រសិទ្ធភាពការងារផងដែរ ៕ បាន សុខរិទ្ធិ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN