ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ គណបក្សប្រជាជនកម្ពុជា លើកកម្ពស់ និងផ្តល់តម្លៃជូនស្រ្តីរហូតមក ដោយចាត់ទុកស្រ្តីជាឆ្នឹងខ្នងសង្គម
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្ស ប្រមាណជាង៤០០នាក់។
ក្រោយពីបានស្តាប់របាយការណ៍ស្តីពីស្ថានភាពទូទៅរបស់ស្រុក ក៏ដូចជាស្ថានភាពគណបក្សស្រុក និងសកម្មភាពចលនាស្រ្តីស្រុក ព្រមទាំងបានស្តាប់នូវការអានសេចក្តីសម្រេចសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលរួចមក សម្តេចរដ្ឋសភាធិបតី បានអញ្ជើញប្រគល់សេចក្តីសម្រេចជូនប្រធានក្រុមការងារ និងបានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីក្រោមបរិយាកាសស្និទ្ធស្នាលជាទីបំផុត។
សម្តេចរដ្ឋសភាធិបតី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ សន ប្រធានណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទំាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនអង្គពិធី ដោយបានបញ្ជាក់ថា សម្តេចថ្នាក់ដឹកនាំគណបក្សនិងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខនិងជីវភាពប្រជាពលរដ្ឋជាប់ជាប្រចាំ។
សម្តេចប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃជូនស្រ្តីជាអាទិភាពខ្ពស់បំផុត តាមរយៈការលើកឡើងនូវគោលការណ៍ដូចជា ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ជួយស្រ្តីគឺជួយខ្លួនឯង ហើយថាបើស្រ្តីបានកាន់តួនាទីកាន់តែច្រើននោះ សង្គមជាតិ ក៏ដូចជាពិភពលោកទំាងមូលនឹងស្រស់បំព្រង។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏ដូចជាអង្គពិធីទំាងមូល បានសម្តែងនូវក្តីអំណរសាទរជាទីបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទើបទទួលបាននូវពានរង្វាន់សតវត្សរ៍អាស៊ី ICAPP និងពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិនិងភពផែនដី ពីសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP)។ ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ទទួលបានពានរង្វាន់សតវត្សរ៍អាស៊ី ICAPP និងពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក ពីវិទ្យាស្ថានយុទ្ធសាស្រ្តសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ផងដែរ។
ជាមួយគ្នានេះអង្គពិធី ក៏បានអបអរសាទរដែរចំពោះ ក្រមាខ្មែរ ដែលត្រូវបានអង្គការយូណេស្កូបញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលគណបក្សស្រុកក៏ដូចជាក្រុមចលនាស្រ្តីស្រុកសម្រេចបាននាពេលកន្លងមក ធ្វើឱ្យគណបក្សទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់។ សម្តេចបានស្នើដល់ក្រុមការងារ បន្តផ្សាភ្ជាប់ជាមួយជីវភាពប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ចូលរួមដោះស្រាយបញ្ាជនម្ចាស់ឆ្នោតបានទាន់ពេលវេល ស្របតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា គឺរួមសុខ រួមទុក្ខជាមួយពលរដ្ឋ នៅគ្រប់កាលៈទេសៈ។ សម្តេចបានស្នើដល់ក្រុមការងារបន្តពង្រឹងសាមគ្គីភាព មានសីលធម៌និងស្មារតីទទួលខុសត្រូវលើភារកិច្ចគណបក្សប្រគល់ជូន និងត្រូវខិតខំសិក្សារៀនសូត្រចំណេះដឹងថ្មីៗ ជាប់ជាប្រចាំ ពិសេសជំនាញបច្ចេកវិទ្យា ដែលមានការរីកចម្រើនឥតឈប់ឈរនោះ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្ស បានតស៊ូនិងលះបង់គ្រប់បែបយ៉ាង រហូតដល់ការយកអាយុជីវិតទៅប្តូរដើម្បីនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋនិងបានស្ថិតនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈ។ បេសកកម្មបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា ដែលជាមគ្គទេសក៍ វ័យក្មេងដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ពោរពេញដោយថាមពល សមត្ថភាពនិងចំណេះដឹង បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា នៅក្នុងការដឹកនាំប្រទេសជាតិ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនិងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញ។
ដូចនេះសូមប្រជាពលរដ្ឋទំាងអស់បន្តចូលរួមថែរក្សាការពារឱ្យបានគង់វង្សដើម្បីការរីកចម្រើនរបស់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត។ ការទទួលបានសុខសន្តិភាពជារឿងលំបាកណាស់ តែបើយើងធ្វេសប្រហែស ជឿតាមការញុះញង់ ភូតកុហកពីក្រុមជ្រុលនិយមក្រៅច្បាប់នោះ អ្វីៗនឹងបាត់បង់។
សម្តេចបានបន្តថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ ប្រែប្រួលឆាប់រហ័សមិនទៀងទាត់ ដោយសារការធ្លាក់ចុះនូវសណ្តាប់ធ្នាប់សកល ហើយអំពើហិង្សានិងសង្រ្គាមបានផ្ទុះឡើងនៅគ្រប់តំបន់ ក្នុងពេលដែលកម្ពុជាមានសន្តិភាពពេញិបណ៌ ដែលបានមកពីពលិកម្មយ៉ាងធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន មគ្គទេសក៍សន្តិភាពនៅកម្ពុជា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទូចឱ្យពលរដ្ឋរួមគ្នាបន្តថែរក្សាសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត។ សូមកុំចាំដល់ពេលបាត់បង់សន្តិភាពទើបនាំគ្នាស្វែងរកនោះ អ្វីៗប្រាកដជាហួសពេលហើយ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN