ព័ត៌មាន
សិស្សមន្ត្រីជាន់ខ្ពស់ជាង៦០នាក់ប្រឡងជាប់វិញ្ញាសាលើកទី២ និងសិស្សមន្ត្រីក្រមការជាង១០០នាក់ប្រឡងជាប់ជាស្ថាពរ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នៅរសៀលថ្ងៃទី១៤ ខែធ្នូនេះ បានអញ្ជើញចុះហត្ថលេខាលើប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ (វិញ្ញាសាសរសេរលើកទី២) និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។

ជាលទ្ធផលនៃការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ប្រឡងជាប់វិញ្ញាសា សរសេរលើកទី២ ចំនួន៦៨នាក់ ក្នុងនោះស្រីចំនួន២៣នាក់។បន្ទាប់មកសិស្សមន្រ្តីជាន់ខ្ពស់នឹងត្រូវប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។ រីឯសិស្សមន្រ្តីក្រមការជាប់ជាស្ថាពរចំនួន១៨០ នាក់ ក្នុងនោះស្រី៥៤នាក់ និងបេក្ខជនជាប់បម្រុងចំនួន១២៤នាក់ ក្នុងនោះស្រីចំនួន២៩នាក់។ ក្រោយពេលប្រឡងជាប់ជាស្ថាពរសិស្សមន្ត្រីជាន់ខ្ពស់ត្រូវសិក្សានៅសាលាភូមិន្ទរដ្ឋបាលចំនួន ២ឆ្នាំ និងសិស្សមន្ត្រីក្រមការត្រូវសិក្សានៅសាលាភូមិន្ទរដ្ឋបាលរយៈពេល ១ឆ្នាំ ុញទៅបំពេញារងារនៅស្ថាប័នរដ្ឋ។

គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមកា ធ្វើឡើងដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕អត្ថបទ៖ទូច សោភ័ណ ថត៖អាត់ សុធា រូបភាព៖ឯកឧត្តមហ៊ុន ម៉ានី។






-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល