ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយជនបទទៅជាតំបន់រីកចម្រើន តាមរយៈការស្តារ ស្ថាបនាផ្លូវស្ពានផ្សេងៗ
មណ្ឌលគិរី ៖ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច, ដើម្បីលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន តាមរយៈការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទជាដើម។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាស្ពានបេតុង ចំនួន ១ កន្លែង ប្រវែង ៦០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, ស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំប្រវែង ៣ ០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, និងសំណង់ សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមលគិរី ថ្ងៃ ១៣ ធ្នូ ម្សិលមិញនេះថា ជុំវិញការអភិវឌ្ឍនៅតាមជនបទ រាជរដ្ឋាភិបាលបាននឹងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ ការផ្តល់សេវាសង្គមនានាជាច្រើន ជាពិសេសនៅតំបន់ភូមិភាគឥសាន្តនេះជាដើម ដើម្បីធានាបានការរីកចម្រើន, ទាំងខាងសេដ្ឋកិច្ច, សង្គមកិច្ច និងវប្បធម៌; និងធានាសិទ្ធិទទួលបានការការពារដោយច្បាប់ និងវិធានការសង្គមនានា ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។
ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងផ្លូវ ស្ពាននេះជាដើម, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ នេះជាផ្នែកមួយដ៏សំខាន់ ដើម្បីបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាដើម សំដៅធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កលក្ខណៈរស់នៅងាយស្រួលរបស់ប្រជាជន ជាពិសេស ការជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន ។
ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាល ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះឯកឧត្តមបណ្ឌិតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែគិតគូពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ធិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ានួន១៕
អត្ថបទ៖សុនរ៉ាឌី













-
ព័ត៌មាន24 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ