ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពភ្នែក គឺជាគោលនយោបាយអាទិភាពទី១ របស់ក្រសួងសុខាភិបាល ដែលទាមទារត្រូវបង្កើនការអប់រំសុខភាពភ្នែកបន្ថែម»
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតលើកទី២២ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍សុខភាពភ្នែក កសាងអនាគតរួមគ្នា» នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍ល្អៗ លទ្ធផលការស្រាវជ្រាវមកធ្វើបទបង្ហាញ ពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពឆ្នៃប្រឌិត និងបង្កើនការទំនាក់ទំនង ជាមួយក្រុមគ្រូពេទ្យ នៃបណ្តាប្រទេសជឿនលឿន ក្នុងការផ្លាស់ប្តូរ និងពាំនាំបទពិសោធន៍ល្អៗ ដល់សមាជិក សមាជិកា។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា វិស័យចក្ខុសាស្រ្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្តល់សេវាពិនិត្យថែទាំ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ ជាមួយគ្នានេះែរ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណ ដល់ការចូលរួមគាំទ្រពីបណ្តាអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងវិស័យសុខភាពភ្នែក ដែលឧបត្ថម្ភគាំទ្រ សហការជាមួយសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងការអភិវឌ្ឍន៍សុខភាពភ្នែកនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់សមាគម ត្រូវជួយគាំទ្រ ដល់អ្នកជំនាន់ក្រោយ ដោយថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវមានស្មារតីទទួលខុសត្រូវ លូកចាប់កាន់ ហិតដោយផ្ទាល់ ដើម្បីស្វែងយល់ពីការពិត និងភាពច្បាស់លាស់នៃទំហំការងារ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យភ្នែកកម្ពុជា ត្រូវរួមគ្នាយកចិត្តទុកដាក់ ក្នុងការពង្រឹងការលើកកម្ពស់សុខភាពភ្នែកនៅកម្ពុជា ដោយ៖
– ត្រូវបន្តគោរពនូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងប្រតិបត្តិតាមការណែនាំបទដ្ឋាននានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយមិនរើសអើង ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងការទទួលខុសត្រូវ។
– បន្តអភិវឌ្ឍន៍បន្ថែមនូវចំណេះដឹង បច្ចេកទេស បទពិសោធថ្មីៗ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺឱ្យកាន់តែប្រសើរឡើង ទាន់ពេលវេលាស្របតាមការរីកចម្រើន និងការវិវឌ្ឍផ្នែកបច្ចេកវិទ្យាក្នុងពិភពលោក។
– ជំរុញការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត ធ្វើបទបង្ហាញ និងបោះពុម្ពផ្សព្វផ្សាយ ទាំងនៅក្នុងប្រទេស និងអន្តរជាតិ។
– ជួយបណ្តុះបណ្តាលជំនាញថ្មីៗ ដែលមិនទាន់មានដល់សមាជិក សមាជិកា ក្នុងការលើកកម្ពស់ការយល់ដឹង តាមរយៈសិក្ខាសាលា បណ្តុះបណ្តាលបន្ត និងការជួយរកអាហារូករណ៍ សម្រាប់សិក្សាជំនាញឯកទេសជាន់ខ្ពស់ទាំងក្នុង និងក្រៅប្រទេស។
– បន្តផ្សព្វផ្សាយ អប់រំបញ្ហាសុខភាពភ្នែកឱ្យកាន់តែទូលំទូលាយ ដើម្បីចូលរួមក្នុងការការពារសុខភាពភ្នែកនៅក្នុងសហគមន៍ និងការស្វែងរកអន្តរាគមន៍ការពិគ្រោះ ព្យាបាលឱ្យទាន់ពេលវេលា។
– ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងស្វែងរកដៃគូ និងស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស ក្នុងការបណ្តុះបណ្តាលបន្ថែមផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមទៀតថា សុខភាពភ្នែក គឺជាគោលនយោបាយអាទិភាពទី១ របស់ក្រសួងសុខាភិបាល ្នែកចក្ខុសាស្រ្ត ជាមុខវិជ្ជាដ៏មានសារៈសំាន់ក្នុងសុខភាពសាធារណៈ ជាផ្នែកមួយនឹងធ្វើឱ្យមានការបម្រែបម្រួលជីវិតក្នុងការរស់នៅ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនកិច្ចសហការ និងសហប្រតិបត្តិការគាំទ្រពីដៃគូ ក្នុងការជួយពង្រឹងលើហេដ្ឋារចនាម្ព័ន្ធ សម្ភារៈ ការបណ្តុះបណ្តាលបច្ចេកទេស ការស្រាវជ្រាវ និងនវានុវត្តន៍ ជាពិសេសសូមពិនិត្យលទ្ធភាពក្នុងការជម្រុញលើកទឹកចិត្ត ឱ្យមានជំនាញចក្ខុរោគ មន្ទីរពេទ្យនៅតាមបណ្តាខេត្ត ដោយត្រូវជំរុញឱ្យការជ្រើសរើសជំនាញផ្នែកចក្ខុសាស្រ្ត ក្នុងចំណោមជំនាញផ្សេងៗ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូមថ្លែងនូវអំណរគុណ និងកោតសរសើរដល់ សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានសមាគម លោក លោកស្រី សមាជិក សមាជិកា សមាគមគ្រូពេទ្យភ្នែកកម្ពុជា សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕
អត្ថបទ រដ្ឋា

























-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល