ព័ត៌មាន
គណបក្សប្រជាជន ឈរនៅខាងប្រជាជន កៀកជាមួយប្រជាជន កសាង និងការពារនូវសន្តិភាព
គណបក្សប្រជាជនកម្ពុជា បង្ហាញឱ្យឃើញពីគោលគំនិត ដែលតែងតែឈរនៅខាងប្រជាជន និងកៀកជាមួយប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការរួមសុខទុក្ខរវាងរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការកសាង ព្រមទាំងការពារឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនថាបច្ចុប្បន្នកាល និងទៅថ្ងៃអនាគត។
លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដា្ឋនស្រុកសន្ទុក លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សឃុំបឹងល្វា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៤ធ្នូ ម្សិលមិញនេះថា ក្នុងរយៈពេលជាង ៤៥ ឆ្នាំ ក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះ គណបក្សប្រជាជនកម្ពុជា បាន ឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ ដោយមិនរត់ចោលប្រជាជនរួមសុខរួមទុក្ខ យកប្រជាជនជាធំ ទើបសម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនរាប់មិនអស់។ ហើយថ្មីៗនេះ ដោយបានមើលឃើញពីស្នាដៃដ៏ធំធេង មិនអាចប្រកែកបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP សម្រេចប្រគល់ពាន រង្វាន់“សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅអំឡុងមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយអាស៊ី (ICAPP)។
លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមានភាពរឹងមាំមកដល់សព្វថ្ងៃ គឺត្រូវមានកត្តាចូលរួម ជាច្រើន ក្នុងនោះមានទាំងកត្តារូបវន្ត និងកត្តាស្មារតី។ កត្តារូបវន្ត បានបង្ហាញយ៉ាងច្បាស់ តាមរយៈអគារដែលបាននិងកំពុងសម្ពោធ ដាក់ឱ្យប្រើប្រាស់នាពេលនេះ។ ដោយសារឱកាសនេះ យើងទាំងអស់គ្នាបានមកជួបជុំ និងប្រារព្ធពិធីសម្ពោធអគារទីស្នាក់ការបក្សថ្មី ដែលបង្ហាញពីភាពរឹងមាំនៃគណបក្ស ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។
លោកជំទាវបណ្ឌិត ជា សិរី បន្ថែមថា ទន្ទឹមនេះ គណបក្សប្រជាជនកម្ពុជា បានរៀបចំក្រុមការងារចុះតាមភូមិ-ឃុំ ដែលជា ផ្នែកមួយនៃកត្តារចនាសម្ព័ន្ធចាត់តាំង ដោយមានការរៀបចំយ៉ាងច្បាស់លាស់ និងមានគោលដៅជាក់លាក់ សមតាមយុទ្ធសាស្ត្រដាក់ ចេញរបស់គណបក្ស។ តាមរយៈការរៀបចំក្រុមការងារនេះ គណបក្សបានបង្ហាញឱ្យឃើញពីគោលគំនិត ដែលតែងតែឈរនៅខាង ប្រជាជន និងកៀកជាមួយប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការរួមសុខទុក្ខរវាងរដ្ឋាភិបាល និងប្រជាជនកម្ពុជា
ក្នុងការកសាង ព្រមទាំងការពារឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនថាបច្ចុប្បន្នកាល និងទៅថ្ងៃអនាគត។ ការណ៍នេះសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់គណបក្ស និងការលើកកម្ពស់អត្តចរិត គុណធម៌ សីលធម៌ របស់មន្ត្រីគណបក្សព្រមទាំងសាម្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ឱ្យមានការឯកភាពគ្នាខាងទស្សនៈ នយោបាយ សតិអារម្មណ៍ និងការចាត់តាំងក្នុងការើប្រជាជនដោយសេចក្តីស្មះត្រង់ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN