ព័ត៌មាន
រាជរដ្ឋាភិបាលចាត់ទុកការសិក្សា ជាអាទិភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ
រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ចាត់ទុកការសិក្សា អប់រំ ជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយ រាជរដ្ឋាភិបាលបានកំពុងស្តារ និងពង្រឹងវិស័យអប់រំជាបន្តបន្ទាប់ ជាពិសេសការពង្រឹងគុណភាពសិក្សា និងការកសាងអគារសិក្សា នៅទូទាំងប្រទេសជាដើម។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សា កំពង់ថ្ម ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះថា ក្រោមដំបូល នៃសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និង សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ នេះ តែងតែចាត់ទុកការសិក្សា អប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានស្តារ និងពង្រឹងវិស័យអប់រំជា បន្តបន្ទាប់ ដោយការពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សានៅទូទាំងប្រទេស។
យែកនៅេត្តកំពង់ធំ ឯកឧត្ត ជា ចាន់តូ អតីតអគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ កន្លងមក ឯកឧត្តមតែងតែបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តកសាងសមិទ្ធផលជាច្រើន នៅក្នុង ខេត្តកំពង់ធំ ដែលក្នុងនោះបានការកសាងអគារសិក្សាជាច្រើន ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម បច្ចុប្បន្ន, យើង មានសាលាមត្តេយ្យ និងសាលាបឋមសិក្សានៅស្ទើរគ្រប់ភូមិ ក្នុងនោះក្នុង ១ ឃុំ យ៉ាងហោចណាស់ ត្រូវមានអនុវិទ្យាល័យ ១ កន្លែង និងឃុំខ្លះៗ មានដល់ ២ អនុវិទ្យាល័យ, ដែលនេះជាការជួយសម្រួលដល់សិស្សានុសិស្ស មិនបាច់ធ្វើដំណើរទៅរៀនឆ្ងាយពីផ្ទះ។
លោកជំទាវបណ្ឌិត បន្តទៀតថា ការសិក្សាក្នុងស្ថានភាពល្អប្រសើរនេះ មានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញឱ្យសិស្សានុ-សិស្ស ចង់បន្តការសិក្សាទៅមុខឱ្យបានវែងឆ្ងាយ ក្នុងនោះការបញ្ជូនកូនមករៀន មិនត្រឹមតែជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាពឱ្យរួចផុតពីភាពក្រីក្រដោយប្រសិទ្ធភាពផងដែរ ដូចពាក្យស្លោកបរទេស មួយបានពោលថា៖ “ការសិក្សាគឺជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែកទាល់តែរៀបចំពីថ្ងៃនេះ”។ លើសពីនេះ ការបញ្ជូនកូន មករៀន ក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិយើង សម្រាប់រយៈពេលវែង ដោយសារសិស្សានុសិស្សដែលកំពុងសិក្សា នាពេលនេះ នឹងក្លាយជាសសរទ្រូងដ៏រឹងមាំប្រកបដោយគុណភាពនៅក្នុងវិស័យនានា ហើយក៏អាចក្លាយជាថ្នាក់ដឹកនាំ នាពេលអនាគត ទៀតផង៕ អត្ថបទ៖ សុន រ៉ាឌី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម