ព័ត៌មាន
សិស្សមន្ត្រីជាន់ខ្ពស់ជាង ៦០នាក់ប្រឡងជាប់វិញ្ញាសាលើកទី២ និងសិស្សមន្ត្រីក្រមការជាង ១០០នាក់ ប្រឡងជាប់ជាស្ថាពរ
សិស្សមន្ត្រីជាន់ខ្ពស់ជាង៦០នាក់ បានប្រឡងជាប់លើវិញ្ញាសាសរសេរជាលើកទី២ និងសិស្សមន្ត្រីក្រមការសរុបជាង១០០នាក់ប្រឡងជាប់ជាស្ថាពរ។ បេក្ខភាពដែលប្រឡងជាប់ ត្រូវទទួលបានការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល មុននឹងទៅបំពេញការងារនៅស្ថាប័នរដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចុះហត្ថលេខាលើប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ (វិញ្ញាសាសរសេរលើកទី២) និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។
ជាលទ្ធផលនៃការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ប្រឡងជាប់វិញ្ញាសា សរសេរលើកទី២ ចំនួន៦៨នាក់ ក្នុងនោះស្រីចំនួន២៣នាក់។ បន្ទាប់មកសិស្សមន្រ្តីជាន់ខ្ពស់នឹងត្រូវប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។ រីឯសិស្សមន្រ្តីក្រមការជាប់ជាស្ថាពរចំនួន១៨០ នាក់ ក្នុងនោះស្រី៥៤នាក់ និងបេក្ខជនាប់ប្រុងចំនួន១២៤នាក់ ក្នុងនោះស្រីចំនួន២នាក់។ ក្រោយពេលប្រឡងជាប់ជាស្ថាពរសិស្សមន្ត្រីជាន់ខ្ពស់ត្រូវសិក្សានៅសាលាភូមិន្ទរដ្ឋបាលចំនួន ២ឆ្នាំ និងសិស្សមន្ត្រីក្រមការត្រូវសិក្សានៅសាលាភូមិន្ទរដ្ឋបាលរយៈពេល ១ឆ្នាំ មុនចេញទៅបំពេញការងារនៅស្ថាប័នរដ្ឋ។
គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមកា ធ្វើឡើងដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕ អត្ថបទ៖ ទូច សោភ័ណ












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN