ព័ត៌មាន
រដ្ឋមន្ត្រីទេសចរណ៍ជំរុញរួមគ្នាបន្តប្រឹងប្រែងទាក់ទាញ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រតិបត្តិករទេសចរណ៍ឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងការនាំភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនានៅកម្ពុជា។ ឯកឧត្តមបានជំរុញលើកទឹកចិត្ត ឲ្យប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិបន្តខិតខំប្រឹងប្រែងទាក់ទាញ និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាបន្ថែមទៀត ព្រោះ“ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ។

ថ្លែងនៅក្នុងពិធីបើកអង្គសិក្ខាសាលាជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ២០២៤ រយៈពេល២ថ្ងៃ(១៤ -១៥) ខែធ្នូ ឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅសណ្ឋាគារ good time relax Hotel ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍បានសហការជាមួយ សមាគមទេចរណ៍អាស៊ីបាស៊ីហ្វិកកម្ពុជា( PATA Cambodia) បានរៀបចំជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិ ២០២៤ នេះឡើងក្នុងគោលបំណងជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកម្ពុជា និងពីកម្ពុជាទៅប្រទេសផ្សេងៗ តាមរយៈការផ្លាស់ប្តូរប្រភពពាណិជ្ជកម្ម រវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយឆ្លៀតឱកាសយកបុណ្យសមុទ្រនេះ ឲ្យធុរជនជាតិ និងអន្តរជាតិ អាចស្វែងយល់ពីសក្តានុពល នៃគោលដៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឲ្យប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ជូយចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងចូលរួមអនុវត្តតាមយុទ្ធនាការរបស់ក្រសួង “ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” និងយុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីទេសចរណ៍”។
លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបញ្ជាក់ថា ជំនួបរវាងអ្នកទិញ និងអ្នកលក់នេះធ្លាប់ធ្វើឡើងនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយឡែកខេត្តកំពតជាលើកទី១ ក្នុងគោលបំណង់៣សំខាន់ ។

នៅក្នុងជំនួបនោះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម Nathapong Sangonchit អភិបាលខេត្តត្រាត ព្រះរាជាណាចក្រថៃ ដើម្បីបើកកម្មវិធីជំនួបរវាងទុរជន និងប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិសរុបជាង២០០នាក់ តំណាងក្រុមហ៊ុន ៧៥ក្រុមហ៊ុន មកពី៨ប្រទេស។ បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តទាំងពីរ ក៏មានជំនួបដោយឡែកមួយផ្សេងទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងថៃ ពិសេសខេត្តកំពត និងខេត្តត្រាតផងដែរ ។

រយៈពេល១១ខែ កម្ពុជាទទួលបានទេសចរបរទេសសរុប ៦លាននាក់ កើនើង២% ធៀបនឹងរយៈពេល្នានៅឆ្នាំ២០២៣ ក្នុងនោះទីផ្សារថៃឈរលំដាប់ទី១ វៀតណាមទី២ និងទីផ្សារចិនលំដាប់ទី៣ ប្រភពទីផ្សារទេសចរណ៍មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក មានជាង៥លាននាក់។ តាមការព្យាករណ៍នៅឆ្នាំនេះ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦លាន ៧សែននាក់ ៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN